ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨
សារព័ត៌មាន BBC កំពុងប្រឈមមុខចោទប្រកាន់ពីការគ្របដណ្តប់ព័ត៌មានរបស់ចក្រភពអង់គ្លេសចំពោះការធ្វើទារុណកម្ម បន្ទាប់ពីអ្នកផ្តល់ព័ត៌មានកំពុងរៀបរាប់លម្អិតអំពីភ្នាក់ងារសម្ងាត់ MI6 ចូលរួមជាមួយកងកម្លាំងលីប៊ីធ្វើការប្រឆាំងនឹងក្រុមលោក Muammar Gaddafi។
វីដេអូឃ្លីបមួយមានរយៈពេល៣៩វិនាទីបង្ហាញយ៉ាងទូលំទូលាយលើបណ្តាញសង្គមពីអ្នកឆ្លើយឆ្លងព័ត៌មានរបស់ BBC លោកស្រី Dominic Casciani រាយការណ៍អំពីតួនាទីភារកិច្ចភ្នាក់ងារសម្ងាត់ MI6 ក្នុងការជួយកងកម្លាំងលីប៊ីក្នុងការចាប់ពង្រត់អតីតអ្នកប្រឆាំង Abdul Hakim Belhaj។
លោក Belhaj ជាស្ថាបនិកនៃបក្សប្រឆាំងឥស្លាមនិយមកាដាហ្វី al-Watan ដែលត្រូវចាប់ពង្រត់នៅក្នុងប្រទេសថៃជាមួយប្រពន្ធគាត់ក្នុងឆ្នាំ២០០៤ និងនាំទៅប្រទេសលីប៊ីជាកន្លែងដែលគាត់ត្រូវធ្វើទារុណកម្មដោយកងកម្លាំងកាដាហ្វីក្នុងរយៈពេល៦ឆ្នាំនៃការឃុំឃាំង។ បន្ទាប់ពីតុលាការកាត់ក្តីសំណុំរឿងរបស់លោកដ៏វែងឆ្ងាយមួយនេះ ត្រូវបានសុំទោសពីរដ្ឋាភិបាលចក្រភពអង់គ្លេសសម្រាប់តួនាទីភ្នាក់ងារសម្ងាត់នៅក្នុងការចាប់ពង្រត់គាត់ដោយកងកម្លាំងលីប៊ី និងផ្តល់សំណងចំនួន ៥០០.០០០ផោន។
លោក Casciani កត់សម្គាល់ថា គាត់មិនចង់បានត្រឹមប្រាក់សំណងរាប់លានប៉ុណ្ណោះនោះទេ អ្វីដែលចង់បានពីរដ្ឋមន្រ្តីអង់គ្លេសគឺបង្ហាញភាព ស និងស្បែកដែលភ្នាក់ងារសម្ងាត់ MI6 ចូលរួមគ្នាជាមួយស្ថានភាពដែលនាំឱ្យមានការកាត់ទោស និងធ្វើទារុណកម្ម”។
លោកបន្តថាឯកសារដែលបានរកឃើញក្រោយពីការដួលរលំរបស់លោកកាដាហ្វីក្នុងឆ្នាំ២០១១ «បានចង្អុលបង្ហាញយ៉ាងច្បាស់ពីម្រាមដៃមួយភ្នាក់ងារសម្ងាត់ MI6 ដែលបានផ្តល់ព័ត៌មានសម្ងាត់ដែលនាំឱ្យលោក Belhaj និងប្រពន្ធគាត់ត្រូវនាំទៅប្រទេសលីប៊ី»។