ប្រទេសជប៉ុនកាត់ទោសអតីតអ្នកដឹកនាំសាសនាក្រោយពីការវាយប្រហារស្ថានីយ៏រថភ្លើងក្រោមដីសម្លាប់មនុស្ស១៣នាក់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃ០៦ ខែកក្កដា ឆ្នាំ២០១៨

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានឱ្យដឹងថា អតីតមេដឹកនាំក្រុមសាសនា Aum Shinrikyo ដែលសម្លាប់មនុស្ស១៣នាក់ នៅក្នុងការវាយប្រហារដោយឧស្ម័នសារធាតុគីមីឆ្នាំ១៩៩៥ នៅលើស្ថានីយ៏រថភ្លើងក្រោមដីនៅទីក្រុងតូក្យូ។ គាត់គឺជាមនុស្សទី១ ក្នុងចំណោមមនុស្ស១៣នាក់ ដែលត្រូវកាត់ទោសព្យួរក។

លោកស្រី Mainichi Shimbun រាយការណ៍ពីប្រភពរដ្ឋាភិបាលថា លោកShoko Asahara អាយុ៦៣ឆ្នាំ ត្រូវកាត់ទោសប្រហារជីវិតកាលពីថ្ងៃសុក្រ។

លោក Asahara កើតនៅតំបន់ Chizuo Matsumoto ត្រូវកាត់ទោសប្រហារជីវិតដោយកាលពីខែមីនាឆ្នាំ១៩៩៥ ក្នុងការវាយប្រហារលើស្ថានីយ៏រថភ្លើងក្រោមដីទីក្រុងតូក្យួដែលសម្លាប់មនុស្ស១៣នាក់ និងរបួសជាង៦.២០០ក់។

យោងតាមសារព័ត៌មាន Today របស់ជប៉ុនថា លោក Asahara ត្រូវកាត់ទោសប្រហារជីវិតរួមជាមួយអតីតអ្នករូមគំនិតជាច្រើននាក់។ គាត់ក៏ជាប់ចោទពីការសម្លាប់មនុស្សចាប់តាំងពីឆ្នាំ២០០៤ បន្ទាប់ពីតុលាការរកឃើញបទចោទប្រកាន់ចំនួន១៣ករណី រួមមានការរៀបចំការវាយប្រហារឆ្នាំ១៩៩៥ និងការវាយប្រហារសារធាតុគីមីនៅខែមិថុនា ឆ្នាំ១៩៩៤ នៅក្នុងខេត្តNagano សម្លាប់មនុស្ស៨នាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here