ជនភៀសខ្លួនស៊ីរីចំនួនច្រើនជាង៨០០នាក់ត្រលប់មកពីប្រទេសលីបង់

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨

ប្រតិបត្តិការបញ្ជូនជនភៀសខ្លួនចំនួន៨៥០នាក់ ទៅប្រទេសស៊ីរី​ចាប់ផ្តើមនៅ​ភាគអាគ្នេយ៍​នៃប្រទេសលីបង់។ ខេត្ត Latakia ប្រទេសស៊ីរីទទួលបានជនភៀសខ្លួនប្រហែលចំនួន​មួយលាននាក់។

យោងតាមប្រភពព័ត៌មានពីបណ្តាញទូរទស្សន៍បង្ហាញថា ក្រុមជនភៀសខ្លួនស៊ីរីទី០៤ និងមានចំនួនច្រើនបំផុត ដែលបង្ហាញបំណងចង់វិលត្រឡប់ទៅកាន់ លំនៅឋានរបស់ពួកគេវិញនៅតំបន់ Qalamoun ភាគខាងលិច (៦០ គីឡូម៉ែត្រពីដាម៉ាស់)។

កាកបាទក្រហមប្រទេសលីបង់កំពុងតែឃ្លាំមើលប្រតិបត្តិការនេះ និងធ្វើជាតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។ នៅថ្ងៃទី ០៧ ខែកក្កដា ប្រជាជនស៊ីរីចំនួន៤៤៨នាក់ចាកចេញពីជំរំតង់មួយនៅជិតទីក្រុង Erbil ខណៈដែលជនភៀសខ្លួនចំនួន ២៧៦ នាក់ វិលត្រលប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញនៅថ្ងៃទី២៨ ខែមិថុនា។

នៅថ្ងៃទី១៨ ខែមេសាជនភៀសខ្លួនចំនួន៥០ នាក់ចាកចេញពីតំបន់ Arkub ក្នុប្រទេសលីបង់ និងវិលត្រឡប់​មកទីក្រុង Beit Jinn ក្បែរតំបន់ Damascus ។ចំនួនជនភៀសខ្លួនស៊ីរីដែលរស់ក្នុងប្រទេសលីបង់មានចំនួនដល់ ១,៥ លាននាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here