ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨
សារព័ត៌មាន Asia Plus រាយការណ៍នៅថ្ងៃអង្គារដកស្រង់សម្តីរបស់ការិយាល័យរដ្ឋាភិបាលថា ក្រសួងមហាផ្ទៃស្តីបន្ទោសគណបក្សតាហ្ស៊ីគីស្ថាន (IRP) លើការវាយប្រហារលើអ្នកទេសចរបរទេសនៅសាធារណរដ្ឋអាស៊ីកណ្តាល។
ក្រសួងរាយការណ៍ថា ក្រុមជនពាលដែលដឹកនាំដោយលោក Husein Abdusamadov ជាមេខ្លោងចាប់ឃុំឃាំងបញ្ជាក់ថានៅរវាងឆ្នាំ ២០១៤-២០១៥ លោកបានទទួលការបណ្ដុះបណ្ដាលខាងមនោគមន៍វិជ្ជា និងយោធាក្នុងប្រទេសអ៊ីរ៉ង់។
សារព័ត៌មាននេះដកស្រង់សេចក្ដីថ្លែងការណ៍របស់ក្រសួងនោះថា នៅទីនោះ គាត់ជួប Nosirhudzha Ubaydov ដែលគេហៅថា Kori-Nosir ហើយចូលរួមជាមួយក្រុមជ្រុលនិយមអ៊ីរ៉ង់ដែលជាក្រុមអ៊ីស្លាមជ្រុលនិយម។ នៅវេលាម៉ោង៣ៈ៣០នាទីល្ងាចនៅថ្ងៃទី២៩ ខែកក្កដា រថយន្តមួយគ្រឿងដឹកមនុស្សចំនួន៤នាក់ បោះពួយបុកសំដៅទៅកាន់អ្នកជិះកង់ចំនួន០៧នាក់ក្នុងស្រុក Dangarinsky ភាគខាងលិចតំបន់ Khatlon ក្នុងប្រទេស Tajikistan ។ ជនជាតិអាមេរិក២នាក់ ស្វីសម្នាក់ និងជនជាតិហូឡង់ម្នាក់ស្លាប់ក្នុងការវាយប្រហារនេះ។
ក្រសួងមហាផ្ទៃនិយាយនៅថ្ងៃចន្ទថា បុគ្គលគ្រប់រូបចង់ឲ្យមានការទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មនោះ ។ ក្រុមបះបោររៀបចំផែនការឆ្លងកាត់ព្រំដែនក្រោយពីពួកគេប្រព្រឹត្តអំពើភេរវកម្ម។ យោងតាមប្រភពព័ត៌មានពីក្រសួងបញ្ជាក់ថា លោក Nosirhudzha Ubaydov ដែលចូលរួមជាមួយក្រុមជ្រុលនិយម IRP ក្នុងឆ្នាំ ១៩៩២ជាមនុស្សស្ថិតក្នុងបញ្ជីដែលគេចង់ចាប់ខ្លួននៅឆ្នាំ ២០១៥ ។ មុននេះក្រុមភេរវករអ៊ីស្លាម (ក្រុមដែលប្រទេសរុស្ស៊ីហាមឃាត់) អះអាងទទួលខុសត្រូវចំពោះ ការបើករថយន្តបុកអ្នកដំណើរដ៏កាចសាហាវនេះ។
