ប្រទេសរុស្ស៊ីពន្យារពេលកិច្ចចរចាសន្តិភាពជាមួយពួកតាលីបង់

0
FILE PHOTO: Afghan President Ashraf Ghani speaks during a news conference in Kabul, Afghanistan July 15, 2018. REUTERS/Mohammad Ismail/File Photo

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨

ខុទ្ទកាល័យលោកប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani​ មានប្រសាសន៍នៅថ្ងៃចន្ទថា  ប្រទេសរុស្ស៊ីពន្យាពេលកិច្ចចរចាសន្តិភាពពហុភាគីជាមួយក្រុមតាលីបង់រយៈពេល១សប្តាហ៍​ ក្រោយពីទទួលយកការអញ្ជើញ​ទៅកាន់​ទីក្រុង​ម៉ូស្គូ​សម្រាប់កិច្ចប្រជុំកំពូលនៅថ្ងៃទី០៤​ ខែកញ្ញា។

ប្រទេសរុស្ស៊ីអញ្ជើញប្រទេសចំនួន១២ និងក្រុមតាលីបង់ទៅកាន់ក្រុងម៉ូស្គូសម្រាប់កិច្ច​ពិភាក្សា​សន្តិភាពនៅខែក្រោយ។ ប៉ុន្តែទោះបីជាក្រុមតាលីបង់ទទួលយកការអញ្ជើញនេះ ក៏ទីក្រុងកាប៊ុលលើកហេតុផលថា ការចរចាសន្តិភាពជាមួយក្រុមតាលីបងដាច់ខាតត្រូវតែប្រទេសអាហ្គានីស្ថានជាអ្នកដឹកនាំ។

មន្ត្រីជាន់ខ្ពស់លោក Ghani ប្រាប់ភ្នាក់ងារ Reuters ថា​ លោកជជែក​ជាមួយ​លោករដ្ឋមន្ត្រី​ការ​បរទេសរុស្ស៊ី Sergei Lavrov  ដោះស្រាយបញ្ហាខុសគ្នា ​និងធានាកិច្ចចរចាជាមួយពួកតាលីបង់ត្រូវមានវត្តមានចូលរួមរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន។

លោក Lavrov ធានាដល់លោក​ Ghani ថា កិច្ចប្រជុំកំពូលនេះនឹងត្រូវផ្លាស់ប្តូរ​ដើម្បីធានា​ឱ្យ​មាន​​ការចូលរួមពីប្រទេសអាហ្វហ្គានីស្ថាន។ លោក Ghani មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តពន្យារពេលសម្រាប់កិច្ចប្រជុំនៅទីក្រុងម៉ូស្គូគឺដើម្បីធ្វើការរៀបចំ និងឱ្យមានប្រសិទ្ធិភាព​ជាងមុន​ដើម្បីអាចឱ្យរដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ​និងរុស្ស៊ីរួបរួមគ្នា និងចូលរួមក្នុងកិច្ចប្រជុំនេះ។ សហរដ្ឋអាមេរិកក៏បដិសេធមិនចូល​រួមក្នុង​ព្រឹត្តិការណ៍នៅថ្ងៃទី០៤ ខែកញ្ញា។

LEAVE A REPLY

Please enter your comment!
Please enter your name here