មនុស្សចំនួន០៨នាក់ស្លាប់ក្នុងផ្ទុះឃ្លាំងគ្រាប់មីនអាហ្វ្រិកខាងត្បូង

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨

មន្រ្តីលើកឡើងនៅថ្ងៃចន្ទថា យ៉ាងហោចណាស់មានមនុស្សចំនួន០៨នាក់ស្លាប់ក្នុងការផ្ទុះនៅឃ្លាំងគ្រាប់មីននៅប្រទេស​អាហ្វ្រិច​ខាងត្បូងនៅតំបន់ Somerset West ក្បែរ Cape Town។ គេពុំទាន់ដឹងច្បាស់ពីមូលហេតុនៃឧបទ្ទវហេតុនេះទេ។

ការផ្ទុះនេះកើតឡើងនៅ​ឃ្លាំង Rheinmetall Denel Munition (RDM) ដែលបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Rheinmetall Defenseរបស់អាឡឺម៉ង់ និងក្រុមហ៊ុនផលិតអាវុធរបស់រដ្ឋអាហ្វ្រិកខាងត្បូងឈ្មោះ Denel។

អ្នកនាំពាក្យអគ្គីភ័យ​ និងជួយសង្គ្រោះនិយាយថា ពួកគេអាចបញ្ជាក់ថា មនុស្សចំនួន ០៨ នាក់ស្លាប់ ។ លោកបន្តថា គេពុំបានដឹងពីមូលហេតុនៃការផ្ទុះ។ គេពុំអាចទាក់ទងប៉ូលីសដើម្បី ធ្វើការបកស្រាយបានទេ។ RDM  និយាយាក្នុងសេចក្តីថ្លែងការណ៍មួយថា​ ការផ្ទុះមួយកើត ឡើងនៅអគារមួយ ពួកគេពុំអាចបញ្ជាក់បានថាមានរងរបួសឬស្លាប់បានទេ។ RDM និយាយថា ពួកគេកំពុងស៊ើបអង្កេតបញ្ហានេះ។

RDM ផលិត និងផ្គត់ផ្គង់គ្រាប់មីន​និងទិញគ្រឿងផ្ទុះដែលជ្រើសរើសសម្រាប់កង កម្លាំងប្រដាប់អាវុធ និងប៉ូលីសនៅអាហ្វ្រិកខាងត្បូង និងជុំវិញពិភពលោក។ ក្រុមហ៊ុន Rheinmetall កាន់កាប់ភាគហ៊ុនចំនួន៥១ ភាគរយហើយ Denel មានភាគហ៊ុន៤៩ ភាគរយ។

LEAVE A REPLY

Please enter your comment!
Please enter your name here