សម្លាប់សមាជិករដ្ឋអ៊ីស្លាម២នាក់ មុនពេលឆ្លងទៅកាន់ខេត្តឌីយ៉ាឡាប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨

ប្រភពសន្តិសុខមួយបាននិយាយកាលពីថ្ងៃចន្ទនេះថាកងទ័ពប៉ារ៉ាដែលគាំទ្ររដ្ឋាភិបាលបានសម្លាប់សមាជិករដ្ឋអ៊ីស្លាម២នាក់ ខណៈដែលពួកគេកំពុងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តឌីយ៉ាឡា។ ថ្លែងប្រាប់កាន់គេហទំព័រ Almaalomah ប្រភពបាននិយាយថា កងកម្លាំងចលនានិយមបានសម្លាប់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម២នាក់ខណៈដែលពួកគេព្យាយាមរត់គេចខ្លួនដោយឆ្លងកាត់ភ្នំ Hamreen ហើយឆ្ពោះទៅកាន់ខេត្តឌីយ៉ាឡា។

យោងតាមប្រភពកងទ័ពត្រូវបានដាក់ពង្រាយនៅតាមបណ្ដោយខ្សែបន្ទាត់ការពារនៅវាលខ្សាច់ភាគខាងលិចដើម្បីបង្ក្រាបរាល់ការវាយប្រហារដែលអាចកើតមានដោយពួកសកម្មប្រយុទ្ធ។ កាលពីពេលថ្មីៗនេះរបាយការណ៍ព័ត៌មានបាននិយាយថា កងកម្លាំងចលនានិយមបានចាប់ផ្តើមប្រតិបត្តិការយោធាមួយនៅតំបន់ភ្នំ Hamreen ដោយបានបំផ្លាញជំរុំ Saad Ibn Abi Waqqas របស់អ៊ីស្លាម។

ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់ពាន់នាក់ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវបានសម្លាប់ចាប់តាំងពីយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងយោធា និងកងកម្លាំងចម្រុះបានចាប់ផ្តើមកាលពីខែតុលាឆ្នាំ២០១៦។ រដ្ឋអ៊ីស្លាមនៅតែបន្តធ្វើការវាយប្រហារយូរៗម្តងនៅទូទាំងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងកងទ័ព។

របាយការណ៍សន្តិសុខបានបង្ហាញថាក្រុមសកម្មប្រយុទ្ធនៅតែគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។ ក្រុមនេះនៅតែធ្វើការវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ាក់ដូចដែលពួវាធ្លាប់បានធ្វើកាលពីមុនឆ្នាំ២០១៤។ គួរបញ្ជាក់ថាជនស៊ីវិលអ៊ីរ៉ាក់សរុប៩០នាក់ត្រូវបានសម្លាប់ និង១១៧នាក់ផ្សេងទៀតបានរងរបួសក្នុងអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែសីហាឆ្នាំ២០១៨ នេះបើយោងតាមតួលេខគ្រោះថ្នាក់ដែលបានកត់ត្រាដោយបេសកកម្មជំនួយអង្គការសហប្រជាជាតិប្រចាំក្នុងប្រទេសអ៊ីរ៉ាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here