ទាហានរុស្ស៊ីចំនួន៣០០ពាន់នាក់ និងសម្ភារៈសង្គ្រាមរាប់ពាន់គ្រឿងត្រៀមធ្វើសមយុទ្ធដ៏ធំបំផុតប្រចាំទសវត្សរ៍

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១១  ខែកញ្ញា ឆ្នាំ២០១៨

កងទ័ពចំនួន៣០០.០០០នាក់ រថយន្ដរាប់ម៉ឺនគ្រឿង យន្ដហោះ និងនាវាចម្បាំងកំពុងចូលរួមក្នុងការធ្វើសមយុទ្ធយោធាធំបំផុតរបស់ប្រទេសរុស្ស៊ីដែលរៀបចំក្នុងរយៈពេល៣៧ឆ្នាំ។ អង្គភាពនានាមកពីប្រទេសចិនក៏ចូលរួមក្នុងសមយុទ្ធផងដែរ។

សមយុទ្ធ Vostok ឆ្នាំ២០១៨ មានបំណងដើម្បីសាកល្បងសមត្ថភាពរបស់យោធារុស្ស៊ីក្នុងការផ្លាស់ទី និងដាក់ពង្រាយកងកម្លាំងធំៗយ៉ាងឆាប់រហ័សនៅរយៈចម្ងាយឆ្ងាយក៏ដូចជាការសម្របសំរួលរវាងសាខាមួយចំនួនក្នុងអំឡុងពេលមានការចូលរួមសមយុទ្ធដ៏ធំ។

ល្បែងសង្គ្រាមរួមមានកងទ័ព និងមន្ត្រីរុស្ស៊ីប្រហែល៣០០.០០០នាក់ និងមានកងទ័ពអាកាស ៦.០០០នាក់ យន្តហោះចម្បាំងច្រើនជាង១​.០០០គ្រឿង ឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានអ្នកបញ្ជាប្រមាណ៣៦.០០០គ្រឿង និងនាវាប្រយុទ្ធចំនួន៨០ និងនាវាជំនួយជាច្រើន ។

ទ្រព្យសម្បត្តិទាំងអស់ត្រូវគេបញ្ជូនចេញពីប្រទេសរុស្ស៊ីទៅកាន់តំបន់ហ្វឹកហ្វឺនជាច្រើននៅភាគខាងកើតនៃប្រទេសដោយប្រើយន្តហោះដឹកជញ្ជូនយោធា និងផ្លូវដែក។ អង្គភាពជាច្រើននៃកងទ័ពរំដោះប្រជាជនចិននឹងចូលរួមជាមួយប្រទេសរុស្ស៊ីដើម្បីធ្វើសមយុទ្ធនៅ Tsugol ។

LEAVE A REPLY

Please enter your comment!
Please enter your name here