ចាប់ខ្លួនសមាជិករដ្ឋអ៊ីស្លាមដែលរៀបចំផែនការវាយប្រហារស្ថាប័នរដ្ឋាភិបាលក្នុងខេត្ត Anbar

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨

មន្ត្រីម្នាក់និយាយកាលពីថ្ងៃអាទិត្យនេះថាសមាជិករដ្ឋអ៊ីស្លាម២នាក់ត្រូវខ្លួនខណៈដែលពួកគេកំពុងរៀបចំផែនការវាយប្រហារទៅលើស្ថាប័នរដ្ឋាភិបាលនៅភាគខាងកើតទីក្រុងRamadi ។ លោក Dawoud al-Duleimi ចៅហ្វាយក្រុង Khaldiya ប្រាប់វេបសាយ Almaalomah ថាកងសន្តិសុខធ្វើការវាយឆ្មក់លើតំបន់មួយចំនួនស្ថិតនៅក្នុងទីក្រុង al-Khaldiya ភាគខាងកើតទីក្រុង Ramadi បន្ទាប់ពីទទួលបានព័ត៌មានបង្ហាញពីវត្តមាននៃពួកសកម្មប្រយុទ្ធ២នាក់កំពុងរៀបចំផែនការដើម្បីវាយប្រហារស្ថាប័នរដ្ឋាភិបាលនៅភាគខាងកើតទីក្រុង Ramadi ។

យុទ្ធនាការនេះបើយោងតាមលោក Duleimi ជាលទ្ធផលធ្វើឲ្យមានការចាប់ខ្លួនពួកគេដោយគ្មានប្រយុទ្ធគ្នា។ លោកប្រាប់ឲ្យដឹងទៀតថាពួកសកម្មប្រយុទ្ធដែលបានចាប់ខ្លួននេះត្រូវបានបញ្ជូនឲ្យស្ថិតនៅក្រោមវិធានការសន្តិសុខខ្ពស់ដែលជាទីកន្លែងដែលមានសុវត្ថិភាពសម្រាប់ការងារស៊ើបអង្កេត។

គួររំ​លឹក​ថាកាលពីថ្ងៃសុក្រប្រភពសន្តិសុខនិយាយថាសមាជិករដ្ឋអ៊ីស្លាម២នាក់ត្រូវបានចាប់ខ្លួនខណៈដែលពួកគេគ្រោងនឹងបង្កើតក្រុមភេរវកម្មតូចៗដែលស្ថិតនៅភាគខាងត្បូងទីក្រុង Fallujah។ កាលពីសប្តាហ៍មុនកងកម្លាំងសន្ដិសុខបានរាយការណ៍ឲ្យដឹងថា ការចាប់ខ្លួនសមាជិករដ្ឋអ៊ីស្លាម២នាក់នៅក្នុងប្រតិបត្តិការដែលសំដៅលើសង្កាត់ Nezal និង Jubail ក្នុងទីក្រុង Fallujah។

អាវុធនិងអត្តសញ្ញាណប័ណ្ណក្លែងក្លាយត្រូវរកឃើញនៅនៅក្នុងប្រតិបត្តិការនេះដែលជាកម្មសិទ្ធរបស់ពួកគេ។ រដ្ឋអ៊ីស្លាមនៅតែបន្តធ្វើការវាយប្រហារយូរៗម្តងនៅទូទាំងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានបង្ហាញថាក្រុមសកម្មប្រយុទ្ធនៅតែគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។

ក្រុមនេះនៅតែធ្វើការវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ាក់ដូចដែលពួកវាធ្លាប់បានធ្វើកាលពីមុនឆ្នាំ២០១៤។ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់ពាន់នាក់ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវបានសម្លាប់ចាប់តាំងពីយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងយោធា និងកងកម្លាំងចម្រុះបានចាប់ផ្តើមឡើងកាលពីខែតុលាឆ្នាំ២០១៦។

LEAVE A REPLY

Please enter your comment!
Please enter your name here