ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨
ច្រកព្រំដែនQuneitra ឆ្លងកាត់រវាងប្រទេសស៊ីរី និងអ៊ីស្រាអែលត្រៀមខ្លួនរួចរាល់ដើម្បីការបើកដំណើរការនៅភាគីស៊ីរី នេះបើយោងតាមប្រភពព័ត៌មានពីអនុប្រធានបញ្ជាការកងកម្លាំងទ័ពអាកាសរុស្ស៊ីក្នុងប្រទេសស៊ីរីឧត្តមសេនីយ៍ទោលោក Sergei Kuralenko ប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃអង្គារ។
លោកAvigdor Lieberman រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលមានប្រសាសន៍ថា ប្រទេសអ៊ីស្រាអែលត្រៀមខ្លួនរួចរាល់ដើម្បីបើកច្រកឆ្លងកាត់Quneitra ដែលជាព្រំដែនផ្លូវការតែមួយគត់ឆ្លងកាត់ជាមួយប្រទេសស៊ីរី។
លក្ខខណ្ឌសម្រាប់ភាគីស៊ីរីដើម្បីបន្តប្រតិបត្តិការឆ្លងកាត់ព្រំដែនផុសឡើងវិញ ក្រោយពីកងកម្លាំងរដ្ឋាភិបាលដណ្តើមបានតំបន់ភាគខាងត្បូងមកវិញ និងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិវិលត្រឡប់ទៅកាន់បន្ទាត់បំបែកចេញពីគ្នាជាមួយប្រទេសអ៊ីស្រាអែលវិញ។
ពីមុនការឆ្លងកាត់ច្រក Quneitra មានតែក្រុម Druze ជាអ្នកឆ្លងកាត់ (សហគមន៍ដែលបំបែកដោយព្រំដែនក្រោយពីមានជម្លោះរវាងប្រទេសអ៊ីស្រាអែល និងអារ៉ាប់។