ប្រទេសសោឌីអារ៉ាប៊ី អារ៉ាប់ និងគុយវ៉ែតរួមគ្នាធ្វើកិច្ចព្រមព្រៀងផ្តល់ជំនួយហិរញ្ញវត្ថុដល់ប្រទេសជូដែន

0

ប្រភពព័ត៌មានReuters ផ្សាយថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨

រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃប្រទេសសោឌី អារ៉ាប៊ី គុយវ៉េត និងអារ៉ាប់ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង​មួយ​ដើម្បីផ្តល់ការធានា និងជំនួយឥតសំណងដល់ប្រទេសជូដែន យោងតាមប្រភព Kuwait News Agency រាយការណ៍នៅថ្ងៃពុធ។

ភ្នាក់ងារនេះបញ្ជាក់ឱ្យដឹងថា កិច្ចព្រមព្រៀងផ្តល់ការដាក់ប្រាក់ដោយប្រទេសអារ៉ាប់ Gulf នៅធនាគារ​កណ្តាលរបស់ប្រទេសជូដែន នឹងត្រូវចុះហត្ថលេខានៅទីក្រុងអាម៉ាន់(Amman)។ ក្នុងខែមិថុនា ប្រទេស Gulf ចំនួនបីសន្យាផ្តល់ប្រាក់ ២,៥ ពាន់លានដុល្លារដើម្បីជួយដល់ប្រទេសជូដែន ក្នុងការអនុវត្តវិធានការ រឹតត្បិតបង្កឱ្យមានបាតុកម្មដ៏ធំ។

ការតវ៉ានេះធ្វើឱ្យមានការព្រួយបារម្ភចំពោះរដ្ឋអភិរក្សនិយម Gulf ដោយពួកគេព្រួយបារម្ភពីអស្ថិរភាព ក្នុងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងប្រទេសជូដែន ក្នុងការគាំទ្រជំហរគោលនយោបាយការបរទេសរបស់ខ្លួន យូរអង្វែង ដែលអាចបង្ករផលប៉ះពាល់លើសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេ។ ទីភ្នាក់ងារផ្តល់ជំនួយអាមេរិក បញ្ជាក់ឱ្យដឹងថា តួនាទីសំខាន់របស់ប្រទេសជូដែន ក្នុងកិច្ចការពារស្ថិរភាពភូមិសាស្រ្តនយោបាយនៅ មជ្ឈឹមបូព៌ាធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសទទួលបានជំនួយពីបរទេសច្រើនបំផុតក្នុងពិភពលោក។

LEAVE A REPLY

Please enter your comment!
Please enter your name here