កងទ័ពអ៊ុយក្រែនបំពានលើបទឈប់បាញ់ច្រើនជាង​១៧០ដងនៅDPRជាច្រើនសប្តាហ៍

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨

លោក Ruslan Yakubov អ្នកតំណាងរបស់ DPR នៅមជ្ឈមណ្ឌលត្រួតពិនិត្យ​ និងសម្រប​សម្រួល (JCCC) មានប្រសាសន៍នៅថ្ងៃចន្ទថា គេរាយការណ៍ថា កងកម្លាំងអ៊ុយក្រែន​បំពាន​លើបទឈប់បាញ់គ្នាសរុបមានចំនួន ១៧២ ដោយ លើកក្នុងសាធារណរដ្ឋប្រជាធិបតេយ្យ DPR ដោយពួកគេប្រប្រកាសដោយខ្លួននៅសប្តាហ៍មុន។

យោងតាមប្រភពព័ត៌មានលោក Yakubov គ្រាប់កាំភ្លើងសរុបមានចំនួន ១៦៦៩ ត្រូវកងទ័ព អ៊ុយក្រែនបាញ់រះនៅអំឡុងពេលនោះ។ នៅថ្ងៃនោះមានផ្ទះចំនួន​ ២៧ ខ្នង​និងហេដ្ឋារចនា សម្ព័ន្ធមួយចំនួនរងការខូចខាត។ បទឈប់បាញ់គ្នា “back to school” ចូលជាធរមានក្នុងតំបន់ Donbass ចាប់ពីពាក់កណ្តាលយប់ថ្ងៃទី២៩ ខែសីហា។

បទឈប់បាញ់ទទួលបានការព្រម ព្រៀងដោយក្រុមទំនាក់ទំនងត្រីភាគីអំពីការដោះស្រាយជម្លោះនៅភាគខាងកើតប្រទេស អ៊ុយក្រែននៅថ្ងៃទី២២ ខែសីហាមុនពេលឆ្នាំសិក្សាថ្មីមួយ។ បទឈប់បាញ់គ្នានេះត្រូវគេបំពាននៅរយៈពេល ៣ ម៉ោងក្រោយពីវាចូលជាធរមាននៅពេលដែលកងកម្លាំងអ៊ុយក្រែន វាយប្រហារតំបន់ជាយក្រុង Gorlovka ។

ចាប់តាំងពីមានជម្លោះក្នុងតំបន់ Donbass ភាគីទាំងពីរយល់ព្រមលើបទឈប់បាញ់គ្នាមាន ចំនួនច្រើនជាង ២០ ។ បទឈប់បាញ់មួយដែលមានរយៈពេលយូរជាងគេបំផុតត្រូវគេ រាយការណ៍នៅឆ្នាំ​ ២០១៦  នៅពេលដែលបទឈប់បាញ់គ្នាធ្វើឡើងរយៈពេលប្រាំមួយ

សប្តាហ៍ជាប់ៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ កិច្ចប្រឹងប្រែងដើម្បីបង្កើតបទឈប់បាញ់ គ្នាយូរអង្វែងទាំងអស់ទទួលរាជ័យយ៉ាងខ្លាំងជាបន្តបន្ទាប់មកដល់ពេលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here