រដ្ឋអ៊ីស្លាមសារភាពថា ការវាយប្រហារលើស្ពាននៅក្រុងឡុងដ៍ធ្វើឡើងដោយយុទ្ធជនរបស់ខ្លួន

0

ភ្នាក់ងារព័ត៌មានរាយការណ៍នៅថ្ងៃសៅរ៍ថា រដ្ឋអ៊ីស្លាមនិយាយថា ការវាយប្រហារនៅលើស្ពានក្នុងទីក្រុងឡុងដ៏នៅថ្ងៃសុក្រធ្វើឡើងដោយអ្នកប្រយុទ្ធម្នាក់របស់ពួកគេ។ ក្រុមនេះមិនបាន

ផ្តល់ភស្តុតាងណាមួយបញ្ជាក់ពីការអះអាងនេះឡើយ។ ប្រភពព័ត៌មានបន្ថែមថា ការវាយប្រហារនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់រដ្ឋអ៊ីស្លាមទៅកាន់ប្រទេសគោលដៅ ដែលនោះជាផ្នែកមួយនៃសកម្មភាពរបស់ក្រុមចម្រុះប្រយុទ្ធប្រឆាំងនឹងក្រុមជីហាដ។ នៅថ្ងៃសុក្រ ប៉ូលីសអង់គ្លេសបាញ់សម្លាប់បុរសម្នាក់ ដែលពាក់អាវកាក់ក្លែងក្លាយ ដោយបុរសនោះបានចាក់មនុស្សពីរនាក់រហូតដល់ស្លាប់នៅក្នុងទីក្រុងឡុងដ៏ និងនិងបង្កឱ្យមនុស្សរងរបួសចំនួន ៣នាក់ ។ អាជ្ញាធរចាត់ទុការវាយប្រហារនោះថា ជាការវាយប្រហារភេរវកម្ម៕

ប្រភពព័ត៌មាន reuters ផ្សាយថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here