ប្រទេសឥណ្ឌាបង្ហោះផ្កាយរណបគ្រប់គ្រងគ្រោះមហន្តរាយចុងក្រោយទៅក្នុងអវកាស

0

អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បាញ់បង្ហោះផ្កាយរណបអង្កេតផែនដីដោយរ៉ាដាទៅក្នុងគន្លងគោចរដែលមានមុខងារជួយប្រទេសជាតិប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយ។ ការបង្ហោះនេះកើតឡើងនៅមជ្ឈមណ្ឌលអវកាស Satish Dhawan នៅ Sriharikota នៅភាគអាគ្នេយ៍រដ្ឋ Andhra Pradesh កាលពីថ្ងៃពុធនេះ។

រ៉ុក្កែត PLSV-C48 កំពុងដឹកផ្កាយរណបស៊ើបការណ៍រ៉ាដា RISAT-2BR1 របស់ប្រទេសឥណ្ឌា។ រ៉ាដាដែលមានទម្ងន់ ៦២៨ គីឡូក្រាមត្រូវរចនាឡើងដើម្បីផលិតរូបភាពដែលត្រូវប្រើប្រាស់ក្នុងកសិកម្ម ព្រៃឈើ និងការគ្រប់គ្រងគ្រោះមហន្តរាយ។

រ៉ុក្កែតនេះក៏ផ្ទុកផ្កាយរណបពាណិជ្ជកម្មចំនួន ៩ ផងដែរដែលមួយមកពីអ៊ីស្រាអែល អ៊ីតាលី និងជប៉ុន និង ៦ គ្រឿងទៀតមកពីអាមេរិក។ នេះជាបេសកកម្មលើកទី ៥០ ដែលគ្រាប់រ៉ុក្កែតប្រភេទនេះត្រូវប្រើប្រាស់ និងជាបេសកកម្មយានទី ៧៥ ពី Sriharikota ។ ISRO និយាយថាផ្កាយរណបទាំងអស់ឈានដល់គន្លងដែលបានកំណត់ដោយជោគជ័យ។ ទីភ្នាក់ងារអវកាសក៏ផ្សព្វផ្សាយរូបថតនៃផ្កាយរណបឈ្លបយកការណ៍របស់ប្រទេសឥណ្ឌាដែលបំបែកចេញពីរ៉ុក្កែតរបស់ខ្លួនផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here