កងទ័ពបាញ់ទម្លាក់ដ្រូនរបស់ភេរវករដែលផ្ទុកដោយគ្រាប់បែក

0

អង្គភាពទ័ពអារ៉ាប់ស៊ីរីបាញ់ទម្លាក់ដ្រូនមួយដែលជាកម្មសិទ្ធិរបស់ក្រុមភេរវករនៅទីក្រុងអាល់ហ្វ្រីកានៅភាគពាយ័ព្យខេត្តហាម៉ាមុនពេលវាហោះដល់គោលដៅ។ អ្នកយកព័ត៌មាននៅទីក្រុងហាម៉ានិយាយថា នៅព្រឹកថ្ងៃពុធអង្គភាពកងទ័ពបានតាមដានយន្តដ្រូនមួយដែលជាកម្មសិទ្ធិរបស់អង្គការភេរវករ។ ដ្រូននោះហោះមកពីតំបន់ជនបទក្នុងខេត្តអ៊ីដលីប ហើយវាត្រូវគេកំណត់គោលដៅ និងបាញ់ទម្លាក់ដោយប្រើអាវុធមធ្យមមុនពេលវាឈានដល់គោលដៅ។ ក្រុងហ្វ្រីកាគឺជាទីប្រជុំជននៅភាគពាយព្យទីប្រជុំជនហាម៉ា។ អ្នកយកព័ត៌មានបន្ថែមថា យន្តដ្រូនផ្ទុកទៅដោយគ្រឿងផ្ទុះ និងគ្រាប់បែក ហើយវាមានគោលដៅវាយប្រហារលើតំបន់សុវត្ថិភាព ឬហេដ្ឋារចនាសម្ព័ន្ធ និងប៉ុស្តិ៍កងទ័ពដែលការពារជនស៊ីវិល។ ក្រុមភេរវករភាគច្រើនមានទំនាក់ទំនងជាមួយអង្គការភេរវករចាបាតអាល់នូរ៉ាបានពង្រឹងវិសាលភាពរបស់ខ្លួននៅតំបន់     អ៊ីដប៊ែល និងនៅទីជនបទរបស់ពួកគេ ហើយពួកគេធ្វើការវាយប្រហារលើភូមិដែលមានសុវត្ថិភាព និងប៉ុស្តិ៍យោធានៅភាគខាងជើងក្រុងហាម៉ាដោយប្រើគ្រាប់កាំភ្លើង និងដ្រូន៕

ប្រភពព័ត៌មានSANA ផ្សាយថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here