កាត់ទោសប្រហារជីវិតអតីតនាយរដ្ឋមន្រ្តីប៉ាគីស្ថាន លោក Mushiaraf ពីបទក្បត់ជាតិ

0

តុលាការពិសេសប៉ាគីស្ថានបានកាត់ទោសប្រហារជីវិតអតីតប្រធានាធិបតី Mushiaraf (អាយុ ៧៦ឆ្នាំ) នៅថ្ងៃទី១៧។ លោក Mushiaraf ធ្លាប់ដឹកនាំរបបផ្តាច់ការយោធា ហើយត្រូវបានចោទប្រកាន់ពីបទ ក្បត់ជាតិបន្ទាប់ពីមានការផ្លាស់ប្តូររដ្ឋាភិបាលស៊ីវិល។ នេះជាលើកទី ១ ហើយដែលមានចេញសាល ក្រមកាត់ទោសយោធាជាន់ខ្ពស់។ ដោយសារកងកម្លាំងប្រដាប់អាវុធមានអំណាចនៅក្នុងប្រទេសមួយ នេះ ប្រពន្ធ័យុត្តិធម៌មានភាពភ័យខ្លាចក្នុងការរឹតបណ្តឹង។

បច្ចុប្បន្នលោក Mushiaraf រស់នៅមជ្ឈឹមបូព៌ានៃទីក្រុង ឌូបៃ ដោយសារមូលហេតុនៃការព្យាបាលជំងឺ ហើយបើទោះបីជាការកាត់ទោសត្រូវបានបញ្ចប់ក៏ដោយ វាហាក់ដូចជាពិបាកក្នុងការអនុវត្តន៍ណាស់។ មេធាវីរបស់លោក Mushiaraf កំពុងពិចារណាប្តឹងឧទ្ធរណ៍ទៅតុលាការកំពូល។

តុលាការពិសេសបានចេញសេចក្តីសំរេចថាលោក Mushiaraf ដែលបានកាន់ដំណែងជាប្រមុខកងទ័ព និងនាយក រដ្ឋមន្រ្តីនៅឆ្នាំ២០០៧ ដែលបានប្រកាសរដ្ឋដាក់ក្នុងភាពអាសន្ន ក្នុងគោលបំណងបង្ក្រាប ការរិះគន់ និងនិរាករណ៍រដ្ឋធម្មនុញ្ញនោះ ប៉ុន្តែទង្វើនោះត្រូវបានចាត់ទុកថាមានទោសក្បត់ជាតិ៕

ប្រភពព័ត៌មាន Asahi ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here