ក្រុងសេអ៊ូលនិងវ៉ាស៊ីនតោនពុំយល់ព្រមលើការចំណាយកងទ័ពអាមេរិកដូចកិច្ចព្រមព្រៀង

0

ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកទទួលបរាជ័យនៅថ្ងៃពុធលើកិច្ចព្រមព្រៀងមួយស្តីពីការចូលរួមចំណែករបស់ក្រុងសេអ៊ូលក្នុងការទទួលយកកងទ័ពអាមេរិកចំនួន ២៨.៥០០នាក់។ ប្រទេសទាំងពីរបញ្ចប់ការពិភាក្សាគ្នារយៈពេល ២ថ្ងៃដែលជាកិច្ចពិភាក្សាចុងក្រោយមុនពេលកិច្ចព្រមព្រៀងដែលមានស្រាប់របស់ពួកគេចប់នៅថ្ងៃទី៣១ ខែធ្នូ។ ភ្នាក់ងារសារព័ត៌មានរាយការណ៍ថា សមាជិកសភាកូរ៉េខាងត្បូងនិយាយថា ទីក្រុងវ៉ាស៊ីនតោនទាមទារទឹកប្រាក់រហូតដល់ ៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលចំនួននោះមានចំនួនច្រើនជាងប្រាំដងនៃចំនួនទឹកប្រាក់ដែលក្រុងសេអ៊ូលយល់ព្រមបង់នៅឆ្នាំនេះ។ ប្រធានាធិបតីលោកដូណាល់ត្រាំទាមទារឱ្យសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកជាច្រើន រួមទាំងសមាជិកអូតង់ និងជប៉ុនត្រូវចំណាយកាន់តែច្រើនលើវិស័យការពារជាតិ។ គាត់ធ្លាប់ចោទប្រកាន់កូរ៉េខាងត្បូងជាញឹកញាប់ថាជាប្រទេសអ្នកមានដែលរកប្រាក់ចំណេញពីកងទ័ពអាមេរិកដែលឈរជើងនៅក្នុងប្រទេស(កម្លាំងនៅសេសសល់ពីសង្គ្រាមរបស់ប្រទសកូរ៉េឆ្នាំ ១៩៥០-១៩៥៣)។ កង្វះខាតនៃកិច្ចព្រមព្រៀងក្នុងកិច្ចចរចាដឹកនាំដោយប្រធានចរចារកូរ៉េខាងត្បូងលោកចន អ៊ឺន ប៉ូ និងសមភាគីអាមេរិកលោកជេម ដឺហាត ជាលទ្ធផលនាំឱ្យមានការចរចាម្តងទៀតនៅឆ្នាំមុនពេលដែលប្រទេសទាំងពីរខកខានរយៈពេលមួយឆ្នាំ ប៉ុន្តែក្រោយមកមានកិច្ចព្រមព្រៀងសកម្មឡើងវិញក្នុងឆ្នាំថ្មី៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here