ប្រទេសមហាអំណាចនានាមិនទាន់គាំទ្រដល់តំបន់ជនភៀសខ្លួនក្នុងប្រទេសស៊ីរីទេ

0

ប្រធានាធិបតីរ៉េស៊ីប តៃយ៉ីប អឺដូហ្គានមានប្រសាសន៍ថា ប្រទេសមហាអំណាចមិនទាន់ផ្តល់ការគាំទ្រណាមួយដល់តំបន់សុវត្ថិភាពដូចការគ្រោងទុករបស់លោកនៅភាគខាងជើងប្រទេស   ស៊ីរីនោះទេ ។ ទីនោះជាកន្លែងដែលប្រទេសទួរគីមានបំណងចង់តាំងទីលំនៅជនភៀសខ្លួន   ស៊ីរីចំនួនមួយលាននាក់ នេះបើយោងតាមប្រភពទូរទស្សន៍ NTV ។ គេដកស្រង់ប្រសាសន៍របស់លោកនៅពេលលោកប្រាប់ទៅអ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា“ សូម្បីតែប្រទេសដែលយើងចាត់ទុកថាជាប្រទេសដែលមានឥទ្ធិពលបំផុត និងមានការគោរពក៏មិនទាន់បង្ហាញខ្លួនមកដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់យើងទៅកាន់តំបន់សុវត្ថិភាពនោះទេ” ។ ទីក្រុងអង់ការ៉ានិយាយថា តំបន់នោះនឹងអនុញ្ញាតឱ្យជនភៀសខ្លួនបោះជំរំនៅលើទឹកដីរបស់ខ្លួន     ក្រោយពីវិលត្រឡប់ចូលទៅកាន់ប្រទេសរបស់ពួកគេវិញប្រកបដោយសុវត្ថិភាព និងធានាឱ្យមានសុវត្ថិភាពនៅតាមព្រំដែនជាមួយប្រទេសស៊ីរី។  ភ្នាក់ងារព័ត៌មានរាយការណ៍ថា សម្ព័ន្ធមិត្តលោកខាងលិចរិះគន់ការលុកលុយរបស់យោធាទួរគីនៅខែតុលាដោយសារតែទីក្រុងអង់ការ៉ារឹបអូសបានតំបន់ធំមួយនៅភាគខាងជើងរបស់ប្រទេសស៊ីរីពីកងជីវពលYPG របស់ឃឺដ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here