នៅថ្ងៃពុធ យន្ដចម្បាំងយោធាមួយគ្រឿងធ្លាក់ចូលទៅក្នុងជួរភ្នំភ្លើងដែលអសកម្មសាបាឡាននៅភាគពាយព្យនៃខេត្តអាដាបេល។ ក្រុមគ្រូពេទ្យ និងក្រុមជួយសង្គ្រោះទៅទីតាំងកើតហេតុ និងស្វែងរកជួយអ្នកដែលនៅរស់។ គេមិនទាន់ដឹងច្បាស់ថា វាជាប្រភេទយន្តហោះអ្វី និងមានមនុស្សប៉ុន្មាននាក់នៅលើយន្តហោះនោះទេ។ របាយការណ៍មុនសរសេរថា យន្ដហោះនោះជាប្រភេទយន្តហោះប្រយុទ្ធ MiG-២៩។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់និយាយថា អ្នកស្រុកបានលឺសំលេងលាន់ខ្លាំងៗនៅជិតតំបន់សាបាឡាននៅពេលដែលមានការធ្លាក់កើតឡើង៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩