ប្រធានាធិបតីតៃវ៉ាន់បដិសេដចំពោះការអះអាងរបស់ចិន “ប្រទេស១ មិនអាចមានប្រពន្ធ័២ ទេ”

0

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing Wen បានថ្លែងនៅក្នុងការិយាល័យប្រធានាធិបតីតៃប៉ិ នៅថ្ងៃ ព្រហស្បតិ៍នេះ អំពីបាតុកម្មនៅហុងកុងថា “លទ្ធិប្រជាធិបតេយ្យ និងផ្តាច់ការមិនអាចមាននៅក្នុង ប្រទេសមួយ ក្នុងពេលតែមួយបានទេ។ គាត់បានប្រាប់ថាប្រព័ន្ធគ្រប់គ្រងទាំង២នេះមិនអាចមាន នៅក្នុងប្រទេសមួយជាមួយគ្នាបានទេ”។

លោក Xi Jinping ប្រធានាធិតេយ្យចិន មានប្រសាសន៍កាលពីថ្ងៃទ៣១ ខែធ្នូ អំពីប្រទេសមួយដែល មានប្រពន្ធ័២ នេះថា “អាចសម្រេចបានយ៉ាងពេញលេញ ដោយមានការគាំទ្រពីប្រជាជន”។

លោកស្រី Tsai បាននិយាយថា “ក្នុងរយៈពេល ៦ខែកន្លងមកនេះ ពិភពលោកទាំងមូលបាននឹងកំពុង មើលឃើញពីស្ថានភាពរបស់ហុងកុងក្រោមប្រព័ន្ធគ្រប់គ្រង២ ដែលនាំឲ្យមានស្ថានភាពកាន់តែ អាក្រក់ទៅៗ។ ការប្រើប្រាស់អំណាចពិសេសរបស់រដ្ឋាភិបាលបានបំផ្លាញដល់កិត្តិយសប្រទេស១ ប្រព័ន្ធគ្រប់គ្រង២ នេះ”។ បន្ថែមពីលើនេះ លោកស្រីបានប្រាប់ប្រទេសចិនដែលជំរុញឱ្យកោះតៃវ៉ាន់ បង្រួបបង្រួមបានមានប្រសាសន៍ថា “ខ្ញុំសូមគោរពដល់ប្រជាជន ២៣ លាននាក់ (នៅកោះតៃវ៉ាន់) សូមប្រកាន់ខ្ជាប់នូវសេរីភាព និងប្រជាធិបតេយ្យ ហើយប្រើវិធីសាស្រ្តសន្តិភាព និងភាពស្មើគ្នាដើម្បី ដោះស្រាយជំហររវាងចិន និងតៃវ៉ាន់”។  នៅកោះតៃវ៉ាន់ ការបោះឆ្នោតប្រធានាធិបតីនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១១ ខែនេះ។ លោកស្រី Tsai កំពុងស្វែងរកសម្លេងឆ្នោតឡើងវិញ ហើយបានថ្លែងនៅក្នុងសុន្ទរកថារបស់លោកស្រីថា “ពិភពលោក កំពុងយកចិត្តទុកដាក់ចំពោះកោះតៃវ៉ាន់។ យើងសង្ឃឹមថា ប្រជាជនទាំងអស់នឹងរួបរួមគ្នាដើម្បីបញ្ចាំង ពន្លឺប្រជាធិបតេយ្យ និងសេរីភាពនៅលើកោះតៃវ៉ាន់”៕

ប្រភពព័ត៌មាន Asahi ថ្ងៃទី១ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here