ទួរគីគួរតែប្រើផ្លូវការទូតមិនមែនកងទ័ពដើម្បីជួយដោះស្រាយជម្លោះនៅលីប៊ី

0

ក្រុមអ្នកវិភាគប្រាប់ភ្នាក់ងារសារព័ត៌មានថា ការសម្រេចចិត្តរបស់លោកប្រធានាធិបតីតៃយ៉ីប អឺដូហ្គានក្នុងការបញ្ជូនកងទ័ពទៅកាន់ប្រទេសលីប៊ីអាចបង្កហានិភ័យដល់កិច្ចប្រឹងប្រែងការទូត ដែលកំពុងបន្តដើម្បីដោះស្រាយជម្លោះយោធាក្នុងប្រទេស។

របៀបដែលកងកម្លាំងទួរគីមានការពាក់ព័ន្ធគឺចូលរួមក្នុងជម្លោះនេះ ដោយអាស្រ័យទៅលើស្ថានភាពដែលកំពុងវិវឌ្ឍន៍នៅលើទឹកដីប្រទេសលីប៊ី ក៏ដូចជាលទ្ធផលនៃកិច្ចប្រជុំកំពូលនាពេលខាងមុខនៅទីក្រុងប៊ែកឡាំង នេះយោងតាមការលើកឡើងរបស់លោក អូម៉េន ហ្វារូក ឡូកុកលុ (Osman Faruk Logoglu) អតីតឯកអគ្គរដ្ឋទូតទួរគីប្រចាំសហរដ្ឋអាមេរិក។ លោក អះអាងថា ខណៈពេលដែលកងទ័ពទួរគីកំពុងផ្តល់ការបណ្តុះបណ្តាលដល់កម្លាំងដែលស្មោះត្រង់នឹងរដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិ(រដ្ឋាភិបាលទទួលបានការគាំទ្រពីអង្គការសហប្រជាជាតិ) ​ទីក្រុងអានការ៉ាគួរតែជៀសវាងការប្រើប្រាស់កម្លាំងយោធាធំជាងនេះ។

ការពង្រាយកម្លាំងទ័ពគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិសុខចុះហត្ថលេខារវាងទីក្រុងអានការ៉ា និងទីក្រុងទ្រីប៉ូលី។ លោកមូស្តាហ្វា ហ្វេធួរី( Mustafa Fetouri) ជាអ្នកវិភាគ និងជាអ្នកកាសែតលីប៊ីស្នើថា លោកអឺដូហ្គានអាចផ្តោតសំខាន់ខ្លាំងលើការបណ្តុះបណ្តាលយោធា និងការប្រឹក្សានៅប្រទេសលីប៊ី។ លោកហ្វេធួរីបន្តថា “កងកម្លាំងទួរគីតំណាងឱ្យវត្តមានរបស់ប្រទេសទួរគីក្នុងរយៈពេលយូរនៅប្រទេសលីប៊ី ត្រូវបានប្រជាជនលីប៊ីភាគច្រើនបដិសេធ” ។

លោកព្រមានថា ការសម្រេចចិត្តរបស់ទីក្រុងអានការ៉ាអាចធ្វើឱ្យប៉ះពាល់ដល់តួអង្គផ្សេងទៀតនៅក្នុងទីក្រុងប៊ែរឡាំង ដែលទួរគីកំណត់ដើម្បីធ្វើកិច្ចពិភាក្សាអំពីជម្លោះជាមួយអាល្លឺម៉ង់ រុស្ស៊ីអង់គ្លេស និងអ៊ីតាលី។

ប្រទេសទួរគីប្តេជ្ញាចិត្តគាំទ្រដល់ការប្រយុទ្ធអស់រយៈពេលជាច្រើនខែរបស់ក្រុម GNA ប្រឆាំងនឹងមេដឹកនាំលីប៊ី លោកខាលីហ្វា ហាហ្វថា(Khalifa Haftar)។ លោកអឺដូហ្គានប្តេជ្ញាថានឹងផ្តល់មេរៀនដល់លោកខាលីហាហហ្វថា ប្រសិនបើគាត់មិនបញ្ឈប់យុទ្ធនាការយោធាប្រឆាំងនឹងរដ្ឋាភិបាលដែលគាំទ្រដោយអង្គការសហប្រជាជាតិ។ មេបញ្ជាការរូបនោះ( លោកហាហ្វថា) ធ្លាប់ចាកចេញពីកិច្ចប្រជុំកំពូលមួយនៅទីក្រុងមូស្គូ ដែលមានគោលបំណងធ្វើឱ្យបទឈប់បាញ់នៅក្នុងប្រទេសលីប៊ីឆ្ពោះទៅរកការបញ្ចប់ជម្លោះមិនទទួលបានជោគជ័យ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here