អ៊ីរ៉ាក់និយាយថាប្រតិបត្តិការប្រឆាំងISIS ជាមួយសម្ព័ន្ធភាពអាមេរិកចាប់ផ្តើមឡើងវិញ

0

យោធាអ៊ីរ៉ាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាខ្លួនកំពុងបន្តប្រតិបត្តិការជាមួយកងកម្លាំង ចម្រុះ​ដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីប្រឆាំងនឹងក្រុមIS ដែលភាគច្រើនត្រូវបានបញ្ឈប់បន្ទាប់ពីមូលដ្ឋានទ័ពអាមេរិកបានវាយប្រហារដោយគ្រាប់រ៉ុកកែត និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកដែលបានសម្លាប់មេបញ្ជាការកំពូលអ៊ីរ៉ង់ម្នាក់។ ភាពតានតឹងរវាងសហរដ្ឋអាមរិក និងអ៊ីរ៉ង់បានគំរាមកំហែងធ្វើឱ្យរាំងស្ទះដល់ការប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយមនិកាយស៊ុននីដែលនឹងកំពុងស្វែងរកការងើបឡើងវិញស្ថិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ក្នុងរយៈពេល៣ឆ្នាំបន្ទាប់ពីការបរាជ័យពួកគេផ្នែកយោធានៅក្នុងកណ្តាប់ដៃនៃកម្លាំងចម្រុះ កងកម្លាំងអ៊ីរ៉ាក់ និងកងជីវពលមូស្លីមនិកាយស៊ីអ៊ីតដែលគាំទ្រដោយអ៊ីរ៉ង់។ ភាពតានតឹងនោះបានស្ងប់ទៅវិញនៅពេលដែលសហរដ្ឋអាមេរិកបានសម្លាប់មេដឹកនាំយោធាអ៊ីរ៉ង់លោក Qassem Soleimani នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅរដ្ឋធានីបាដាដកាលពីថ្ងៃទី៣ ខែមករាកន្លងទៅ៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here