លោកអឺដូហ្គាននឹងវាយលើទាហានស៊ីរ៉ី បើទាហានទួរគីរងការវាយប្រហារ

0

លោករ៉េស៊ីប តៃយ៉ីប អឺដូហ្គាន(Recep Tayyip Erdogan)ព្រមានថា ប្រសិនបើទាហានទួរគីរងការវាយប្រហារពីក្រុងដាម៉ាសម្តងទៀត ការសងសឹកនឹងកើតមានដោយឥតកំណត់នៅខេត្ត

អ៊ីដលីប។ លោកថែមទាំងធ្វើការពិភាក្សាអំពីដំណើរការសន្តិភាពស៊ីរីតាមទូរស័ព្ទជាមួយលោកវ្ល៉ាឌីមៀពូទីនផងដែរ។មេដឹកនាំទួរគីការធ្វើអត្ថាធិប្បាយក្នុងសុន្ទរកថាមួយនៅក្នុងសភាជាតិនៅថ្ងៃពុធ។ អនុស្សរណៈ សូជីឆ្នាំ២០១៨ បង្កើតតំបន់កាត់បន្ថយជម្លោះនៅជុំវិញខេត្តអ៊ីដលីបធ្វើឡើងដោយក្រុងអានការ៉ា និងក្រុងម៉ូស្គូដើម្បីពង្រឹងបទឈប់បាញ់លើដីរវាងទ័ពស៊ីរី និងកម្លាំងប្រឆាំងរដ្ឋាភិបាល។ កម្លាំងទួរគីក៏ធ្លាប់សន្យាថា នឹងធ្វើការបោសសំអាតក្រុមសកម្មប្រយុទ្ធជីហាដចេញពីតំបន់។នៅដើមសប្តាហ៍នេះ ទីក្រុងអានការ៉ានិយាយថា ទាហានរបស់ខ្លួនចំនួន ៥នាក់ត្រូវគេសម្លាប់ដោយប្រើប្រាស់កាំភ្លើងធំរបស់ស៊ីរីនៅខេត្តអ៊ីដលី ហើយកងទ័ពទួរគីធ្វើឆ្លើយតបចំពោះការបាញ់នោះដោយវាយប្រហារសងសឹក។ មុននោះ ទាហានទួរគីចំនួន ៦នាក់ស្លាប់នៅក្នុងឧប្បត្តិហេតុបាញ់ផ្លោងស្រដៀងគ្នា ដែលក្រុងម៉ូស្គូនិយាយថា ការបាញ់ប្រហារកើតឡើងដោយសារតែទីក្រុងអានការ៉ាមិនបានជូនដំណឹងដល់ក្រុងដាម៉ាសអំពីចលនាកងទ័ពរបស់ខ្លួន។នៅថ្ងៃពុធ លោកអឺដូហ្គាន(Erdogan) និងមេដឹកនាំរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីនពិភាក្សាអំពីស្ថានភាពតាមមូលដ្ឋានតាមរយៈទូរស័ព្ទ។ យោងតាមប្រភពព័ត៌មានពីវិមានក្រឹមឡាំងបានឱ្យដឹងថាពួកគេព្រមព្រៀងគ្នាថា ការរៀបចំនៅលើតំបន់ចលាចលត្រូវធ្វើឡើងឱ្យបានពេញលេញ។រដ្ឋមន្រ្តីក្រសួងការបរទេសទួរគីលោកម៉េវឡុត កាវ៉ូសូឡុ( Mevlut Cavusoglu) មានប្រសាសន៍ថា ទីក្រុងអានការ៉ានឹងបន្តធ្វើការជាមួយប្រទេសរុស្ស៊ីក្នុងការរក្សាបទឈប់បាញ់នៅក្នុងខេត្តអ៊ីដលីប ហើយមន្រ្តីយោធានឹងទៅដល់ទីក្រុងម៉ូស្គូដើម្បីធ្វើការពិភាក្សាបន្តទៀត៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here