អង្គការសហប្រជាជាតិ៖ កិច្ចពិភាក្សាបទឈប់បាញ់នៅលីប៊ីនឹងចាប់ផ្តើមឡើងវិញនៅទីក្រុងហ្សឺណែវ

0

អង្គការសហប្រជាជាតិនិយាយកាលពីថ្ងៃសុក្រថា កិច្ចចរចាបទឈប់បាញ់បានវិលត្រឡប់មករកភាពដើមវិញរវាងកងកំលាំងដែលកំពុងប្រយុទ្ធប្រឆាំងនឹងរដ្ឋធានីរបស់ប្រទេសលីប៊ី។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលដែលបានទទួលស្គាល់ជាអន្តរជាតិដកខ្លួនចេញពីកិច្ចចរចានៅពេលដែលពួកសត្រូវរបស់ខ្លួនបានផ្លោងចូលកំពង់ផែនៃទីក្រុងទ្រីប៉ូលី។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនិយាយថាទោះជាយ៉ាងណាក៏ដោយ វាមិនទាន់មានការអត្ថាធិប្បាយភ្លាមៗណាមួយពីរដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិ (GNA) ដែលបានដកខ្លួនចេញពីកិច្ចពិភាក្សានៅថ្ងៃអង្គារនេះទេ។ គូប្រជែងគឺមេបញ្ជាការកងទ័ពជាតិលីប៊ី (LNA) លោក Khalifa Haftar ត្រូវបានដកស្រង់សម្តីដោយ RIA Novosti របស់ប្រទេសរុស្ស៊ីថាបទឈប់បាញ់នឹងអាចធ្វើទៅបានប្រសិនបើយុទ្ធជនទួរគី និងស៊ីរីឈប់គាំទ្រ GNA ។

ប្រទេសទួរគីបានគាំទ្រ GNA ក្នុងការប្រយុទ្ធប្រឆាំងនឹង LNA ដែលត្រូវបានគាំទ្រដោយអារ៉ាប់រួម និងអេហ្ស៊ីប។ មន្ត្រីយោធា ៥ នាក់មកពីភាគីទាំងសងខាងបានបើកកិច្ចពិភាក្សាដោយប្រយោលនៅក្នុងបន្ទប់ដាច់ដោយឡែកជាមួយប្រេសិតអង្គការសហប្រជាជាតិលោក Ghassan Salame ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here