ក្រុងព្យុងយ៉ាងបាញ់បង្ហោះមីស៊ីលមិនស្គាល់អត្តសញ្ញាណចំនួនបីគ្រាប់

0

យោងតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបាញ់    មីស៊ីលចំនួន ៣គ្រាប់ឆ្ពោះទៅសមុទ្រជប៉ុន។ គេមិនទាន់ស្គាល់ពីប្រភេទមីស៊ីលទាំងនោះទេ។JCS បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា យោធារបស់យើងកំពុងតាមដានស្ថានការណ៍ក្នុងករណីមានការបាញ់បង្ហោះបន្ថែម និងរក្សាឥរិយាបថត្រៀមខ្លួនជាស្រេច។ យោងទៅតាមប្រភពព័ត៌មានពីប្រទេសជប៉ុន គ្រាប់មីស៊ីលមិនបានទៅដល់តំបន់សេដ្ឋកិច្ចកំពូលរបស់ជប៉ុនទេ។នៅក្នុងឧប្បត្តិហេតុមីស៊ីលរបស់កូរ៉េខាងជើងលើកដំបូងនៅឆ្នាំ២០២០ គឺកើតឡើងទើបតែនៅសប្តាហ៍មុន ដោយក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន ២គ្រាប់នៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ហើយវាប្រែក្លាយជាសមយុទ្ធកាំភ្លើងធំរយៈចម្ងាយឆ្ងាយ  មានមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនជាអ្នកសង្គេតមើលផ្ទាល់៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here