ឧបនាយករដ្ឋមន្រ្តីអេស្ប៉ាញធ្វើតេស្តឃើញវិជ្ជមានចំពោះវីរុសកូរ៉ូណា

0

រដ្ឋាភិបាលអេស្បាញប្រកាសនៅថ្ងៃពុធនេះថា ឧបនាយករដ្ឋមន្រ្តីរបស់ពួកគេគឺលោកស្រី Carmen Calvo មានផ្ទុកមេរោគ Covid-១៩ ក្រោយពីលោកស្រីបានធ្វើតេស្តលើកទី២។

ក្រោយពីមានការធ្វើតេស្តលើកដំបូង លោកស្រី Calvo ត្រឡប់មកវិញដោយមានអាការៈនៅតែមិនស្រួល ទើបលោកស្រីបានទៅធ្វើតេស្តម្តងទៀតនៅថ្ងៃអង្គារ។

បច្ចុប្បន្នស្ត្រីវ័យ ៦២ឆ្នាំរូបនេះកំពុងស្ថិតក្នុងស្ថានភាពមានស្ថេរភាព និងកំពុងទទួលបានការព្យាបាល។ គេបញ្ចូនលោកស្រីទៅទទួលការព្យាបាលនៅមន្ទីរពេទ្យ Ruber Hospital Complex ក្នុងទីក្រុង Madrid នៅថ្ងៃអាទិត្យ ដោយរដ្ឋាភិបាលរាយការណ៍ថានោះជាការឆ្លងមេរោគផ្លូវដង្ហើម។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបង្ហាញឱ្យដឹងថា ស្ថានភាពរបស់លោកស្រី Calvo ឥឡូវនេះកំពុងដំណើរការទៅមុខយ៉ាងល្អប្រសើរ។ ថ្មីៗនេះ អ្នកនយោបាយរូបនេះ(លោកស្រី Calvo) បានទាក់ទងជាមួយភរិយា និងម្តាយរបស់នាយករដ្ឋមន្រ្តីលោក Pedro Sanchez ដែលពួកគេទាំងពីរនាក់មានផ្ទុកវីរុសនេះ។

ការធ្វើរោគវិនិច្ឆ័យរបស់លោកស្រី Calvo ត្រូវបានប្រកាសនៅរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីមានការបង្ហាញពីចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងនៅក្នុងប្រទេសអេស្ប៉ាញកើនឡើងលើសពីប្រទេសចិន ហើយគេជឿថាការរីករាលដាលបានចាប់ផ្តើម។ មានមនុស្សស្លាប់សរុបចំនួន ៣,៤៣៤នាក់នៅប្រទេសអេស្ប៉ាញ ក្រោយពីចំនួនអ្នកស្លាប់កើន ចំនួន៧៣៨នាក់ក្នុងរយៈពេល២៤ម៉ោង។

ករណីឆ្លងវីរុសសរុបនៅក្នុងប្រទេសអេស្បាញកើនចំនួនច្រើនជាង៤៧,០០០នាក់។ ប្រទេសចិនបានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៣,២៨៥នាក់ ខណៈដែលប្រទេស

អ៊ីតាលីនៅតែទទួលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយមានអ្នកស្លាប់ចំនួន ៧,៥០៣នាក់។ នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បានប្រកាសអាសន្ននៅក្នុងប្រទេសរបស់លោករហូតដល់ថ្ងៃទី១១ ខែមេសា ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស។ វិធានការនេះត្រូវបានប្រកាសជាលើកដំបូងនៅថ្ងៃទី១៤ ខែមីនា និងមានការរារាំងមិនឱ្យប្រជាជនចាកចេញពីផ្ទះ លើកលែងតែការធ្វើដំណើរសំខាន់ៗដូចជាហាងលក់គ្រឿងទេសឬសម្រាប់ការត្រួតពិនិត្យសុខភាព៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here