ប្រធានាធិបតីរ៉ូហានី៖ “ របៀបរស់នៅថ្មី” នៅក្នុងប្រទេសអ៊ីរ៉ង់ទំនងជាអូសបន្លាយពេល

0

ប្រធានាធិបតីអ៊ីរ៉ង់ព្រមានថា“ របៀបរស់នៅថ្មី” នៅក្នុងប្រទេសអ៊ីរ៉ង់ទំនងជាត្រូវបានអូសបន្លាយពេល។ សាធារណរដ្ឋអ៊ីស្លាមនេះគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារវីរុសនេះ។ លោកហាសាន់រ៉ូហានីនិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃអាទិត្យថា “យើងត្រូវត្រៀមរស់នៅជាមួយវីរុសនេះរហូតដល់ការព្យាបាល ឬវ៉ាក់សាំងត្រូវបានរកឃើញដែលមិនទាន់បានកើតឡើងនៅឡើយទេ” ។ គាត់និយាយថា“ របៀបរស់នៅថ្មីដែលយើងបានយកមកប្រើប្រាស់” គឺដើម្បីជាប្រយោជន៍ដល់មនុស្សគ្រប់គ្នា” ។

ទីភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍ថាបន្ទាប់ពីឈប់ធ្វើការរាប់សិបសប្តាហ៍ពីការដាក់ចេញនូវវិធានការបិទប្រទេស ឬការដាក់ឲ្យនៅដាច់ពីគ្នានោះ រដ្ឋាភិបាលក្រុងតេអេរ៉ង់សម្រេចចិត្តកាលពីថ្ងៃពុធនេះដើម្បីហាមឃាត់រាល់ការធ្វើដំណើរទៅបរទេសយ៉ាងហោចណាស់រហូតដល់ថ្ងៃទី ៨ ខែមេសា។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រនិយាយថាចំនួនអ្នកស្លាប់ដោយសារមេរោគឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសអ៊ីរ៉ង់កើនឡើងដល់ ២៦៤០ នាក់។ លោក Alireza Vahabzadeh ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងសុខាភិបាលនិយាយថា“ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ យើងមានអ្នកស្លាប់ចំនួន ១២៣ នាក់ និងមនុស្សចំនួន ២៩០១ នាក់ឆ្លងជំងឺនេះដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៣៨៣០៩ នាក់ហើយ” ។

អ្នកនាំពាក្យក្រសួងសុខាភិបាលលោក Kianush Jahanpur ប្រាប់ទូរទស្សន៍រដ្ឋថាអ្នកឆ្លងជំងឺនេះមានចំនួន ៣៤៦៧ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ លោក Jahanpur បន្ថែមទៀតថាមនុស្សចំនួន ១២៣៩១ នាក់ដែលត្រូវបានវាយប្រហារដោយវីរុសនេះនៅទូទាំងប្រទេសបានជាសះស្បើយហើយ៕

ប្រធានាធិបតីរ៉ូហានី៖ “ របៀបរស់នៅថ្មី” នៅក្នុងប្រទេសអ៊ីរ៉ង់ទំនងជាអូសបន្លាយពេល

LEAVE A REPLY

Please enter your comment!
Please enter your name here