របបទួរគីបន្តគោលនយោបាយឈ្លានពានរបស់ខ្លួនប្រឆាំងនឹងទឹកដីស៊ីរីខណៈដែលប្រទេសទួរគីនៅបន្តពង្រឹងយោធាបន្ថែមទៀតលើតំបន់ Abu Rasin ក្នុងខេត្ត Hasaka ភាគខាងជើងប្រទេស ដោយបំពានច្បាប់អន្តរជាតិ។
អ្នកយកព័ត៌មានបានដកស្រង់ប្រភពក្នុងស្រុកថាកងកម្លាំងកាន់កាប់ប្រទេសទួរគីបាននាំយករថយន្ដយោធាចំនួន៤គ្រឿងបំពាក់ដោយកាំភ្លើងយន្តទៅកាន់ភូមិDawodyahនិង Anyq al-Hawa នៅតំបន់ Abu Rasin ក្នុងខេត្ត Hasaka ភាគខាងជើងប្រទេស។
ប្រភពព័ត៌មានចង្អុលបង្ហាញបន្ថែមថា ការពង្រឹងកម្លាំងយោធាទួរគីភាគច្រើនលើទឹកដី ប្រទេសស៊ីរីអនុវត្តឡើងដោយបែងចែកកម្លាំងទាហានស៊ីឈ្នួលរបស់អង្គការភេរវករដែលមានជាប់ទាក់ទងនឹងរបបទួរគីដើម្បីបន្តការអនុវត្តបទឧក្រិដ្ឋរបស់ពួកគេប្រឆាំងនឹងអ្នកស្រុកនៅតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភេរវករ និងដើម្បីវាយប្រហារតំបន់សុវត្ថិភាពជិតខាង៕

ប្រភពព័ត៌មានសាណា ផ្សាយថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០









