ដោយដកស្រង់សំដីការប្រជុំកំពូលមួយដែលដឹកនាំដោយប្រធានាធិបតីស៊ីជីនពីងនោះ ទូរទស្សន៍រដ្ឋរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវការស្ទុះងើបឡើងវិញនៃកូរ៉ូណាវីរុសនេះ ដែលប្រទេសនេះប្រឈមនឹងសម្ពាធកាន់តែខ្លាំងទៅលើករណីការឆ្លងដែលជាការនាំចូលនោះ។
ទីក្រុងប៉េកាំងនឹងធ្វើការដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនទាក់ទងនឹងការឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈសំខាន់។ ក្រុមប្រឹក្សារដ្ឋនិយាយនៅព្រឹកថ្ងៃនេះថា ប្រទេសចិននឹងបើកដំណើរការជាថ្មីម្តងទៀតនូវរោងកុន សារមន្ទីរ និងកន្លែងកំសាន្តផ្សេងៗទៀតផងដែរ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រដកស្រង់សំដីសេចក្តីថ្លែងការណ៍របស់គណៈរដ្ឋមន្ត្រីថា ការបើកឡើងវិញនូវកន្លែងទាំងនោះនឹងត្រូវមានការរឹតត្បិតរួមទាំងការកក់ទុកជាមុន និងការកំណត់ចំនួនអ្នកចូលរួមផងដែរ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២០