ប្រទេស​អូស្ត្រាលី​កំណត់​ផែនទី​បង្ហាញផ្លូវ​ដើម្បី​បញ្ចប់​ការ​រឹតត្បិត​គម្លាត​សង្គម​នៅត្រឹម​ខែកក្កដា

0

លោក Scott Morrison នាយករដ្ឋមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា អូស្ត្រាលី​នឹង​បន្ធូរបន្ថយ​ការ​រឹតត្បិត​គម្លាត​សង្គម​ក្នុង​ដំណើរការ​បី​ដំណាក់កាល។

ទីក្រុង​កង់​បេ​រ៉ា​មានបំណង​ដកចេញ​នូវ​ការទប់ស្កាត់​ភាគច្រើន​នៅត្រឹម​ខែកក្កដា និង​ធ្វើឱ្យ​មនុស្ស​ជិត​មួយ​លាន​នាក់​អាចធ្វើ​ការ​វិញ ចំពេល​មានការ​ថយចុះ​នៃ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​នេះ។

ប្រទេស​នេះ​កាលពី​ខែមីនា​បានដាក់​កម្រិត​គម្លាត​សង្គម​យ៉ាង​តឹងរ៉ឹង ដែល​ត្រូវបាន​ភ្ជាប់​ជាមួយនឹង​ការបិទ​ព្រំដែន​ផងដែរ។ ជាមួយនឹង​ការឆ្លង​ថ្មី​តិចជាង ២០ក្នុង​មួយថ្ងៃ​នោះ លោក Morrison និយាយថា​រដ្ឋ​ជាច្រើន និង​ដែនដី​ជាច្រើន​នៅក្នុង​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​សុក្រ បាន​ព្រមព្រៀង​លើ​ផែនទី​បង្ហាញផ្លូវ​ដើម្បី​លុបចោល​នូវ​ការ​រឹតត្បិត​ជាច្រើន​នោះ។

វា​អាស្រ័យ​លើ​រដ្ឋ និង​ដែនដី​របស់​អូស្ត្រាលី​ក្នុងការ​សម្រេច​ថា ពេលណា​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ដំណាក់កាលនីមួយ។ ជំហាននីមួយៗទំនងជា​នឹងត្រូវ​បាន​បំបែក​ដោយ​ការផ្លាស់ប្តូរ​រយៈពេល​ជា​បួន​សប្តាហ៍។ រដ្ឋ​មួយចំនួន​រួមមាន​រដ្ឋ​ឃ្វី​ន​ឡែ​ន និង​អូស្ត្រាលី​ខាងត្បូង​និយាយថា​ពួកគេ​នឹង​បន្ធូរបន្ថយ​ការ​រឹតត្បិត​ចាប់ពី​ថ្ងៃ​ច័ន្ទ​នេះ៕

ប្រភព RT ចុះផ្សាយ​ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here