ក្រសួងសុខាភិបាលបាននិយាយថា ហាង និងសហគ្រាសឧស្សាហកម្មនៅប្រទេសប៉ារ៉ែន អាចបើកដំណើរការចាប់ពីថ្ងៃព្រហស្បតិ៍ ដោយឡែកភោជនីយដ្ឋានក្នុងតំបន់ Gulf នៅមិនទាន់ដំណើរការឡើងវិញពេញលេចនោះទេ ព្រោះករណីរីករាលដាលនៃកូវីដ១៩ នៅតែបន្ត។
មន្ត្រីក្រសួងមានប្រសាសន៍នៅថ្ងៃពុធថា និយោជិក និងអតិថិជនត្រូវតែពាក់ម៉ាស់មុខ ហើយអនុវត្តវិធានការឃ្លាតឆ្ងាយពីគ្នា។ រោងកុន កន្លែងកីឡា និងហាងសាឡននៅបន្តតែបិទដំណើរការ។
ប្រទេសប៉ារែនបានបិទហាង និងអាជីវកម្មដែលមិនចាំបាច់នៅចុងខែមីនា និងរារាំងភ្ញៀវទេសចរបរទេសមិនឱ្យចូលស្រុក។ ប្រទេសនេះមិនបានដាក់បំរាមបិទដំណើរទេ ដែលខុសពីប្រទេសឈូងសមុទ្រដទៃទៀត។
ប្រទេសដែនដីកោះតូចមួយនេះបានរាយការណ៍ថាមានករីឆ្លងជំងឺកូវីដ១៩ ចំនួន ៣៧២០នាក់ និងមានអ្នកស្លាប់ចំនួន ៨នាក់។ ភ្នាក់ងារសារព័ត៌មានបាននិយាយថាក្នុងរដ្ឋអារ៉ាប់ចំនួន៦ នៅលើឈូងសមុទ្រមានករណីឆ្លងជំងឺកូវីដ១៩ លើសពីចំនួន ៧៦០០០នាក់ និងមានមនុស្សស្លាប់ចំនួន៤២១នាក់។
បណ្តាប្រទេសនៅឈូងសមុទ្រផ្សេងទៀតបានបន្ធូរបន្ថយបម្រាមគោចរ និងការរឹតត្បិតខាងសង្គម និងធុរកិច្ចដទៃទៀតជាមួយនឹងការចាប់ផ្តើមប្រារព្ធខែតមអាហារនៃបុណ្យរ៉ាម៉ាដានរបស់មូស្លីមនៅរយៈពេលពីរសប្តាហ៍មុន៕
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០









