កងកម្លាំងអ៊ីរ៉ាក់និងយន្តហោះកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានវាយប្រហារលើកន្លែងលាក់ខ្លួនរវបស់ក្រុមឧទ្ទនៅជិតរដ្ឋធានីបាដាដក្នុងប្រទេសអ៊ីរ៉ាក់ដោយបានសម្លាប់សមាជិកឧទ្ទាមចំនួន៥នាក់។
យោធាអ៊ីរ៉ាក់និយាយនៅថ្ងៃអាទិត្យថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន៥នាក់ និងសមាជិកសន្តិសុខចំនួន២នាក់ស្លាប់នៅពេលដែលកងកម្លាំងអ៊ីរ៉ាក់ និងយន្តហោះកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានវាយប្រហារលើកន្លែងលាក់ខ្លួនរបស់ក្រុមឧទ្ទាម IS នៅជិតរដ្ឋធានីបាកដាដរបស់ប្រទេសអ៊ីរ៉ាក់។
ការិយាល័យសារព័ត៌មាននៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់ (JOC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអ៊ីរ៉ាក់ដែលមានទំនាក់ទំនងជាមួយភ្នាក់ងារស៊ើបការណ៍សម្ងាត់បានឡោមព័ទ្ធកន្លែងលាក់ខ្លួនរបស់សមាជិកឧទម្ទាម IS ចំនួន៥នាក់នៅក្នុងភូមិមួយដែលស្ថិតនៅភាគនិរតីនៃទីក្រុងបាដាដ។
សេចក្តីថ្លែងការណ៍បន្ថែមទៀតថា កងទ័ពដែលគាំទ្រដោយយន្តហោះចម្បាំងចម្រុះអន្តរជាតិអាចសម្លាប់អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន៤នាក់ ខណៈដែលអ្នកបំផ្ទុះទី៥បានបំផ្ទុះខ្លួនឯង និងសម្លាប់មន្ត្រីចំនួន០១នាក់ និងទាហានចំនួន០១នាក់។
ការវាយឆ្មក់នោះបានកើតឡើងនៅពេលដែលក្រុមសកម្មប្រយុទ្ធ IS ជ្រុលនិយមបានបង្កើនការវាយប្រហាររបស់ខ្លួនទៅលើកងកម្លាំងសន្តិសុខរួមទាំងកងកម្លាំង Hashd Shaabi និងជនស៊ីវិលនៅក្នុងខេត្ត Sunni ដែលគ្រប់គ្រងដោយអតីតរដ្ឋអ៊ីស្លាម។ ការវាយប្រហារទាំងនោះបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសចំនួនរាប់សិបនាក់។
សូមរំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងវិញចាប់តាំងពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់សមាជិកក្រុមសកម្មប្រយុទ្ធ IS នៅទូទាំងប្រទេសនៅចុងឆ្នាំ២០១។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសមាជិក IS នៅសេសសល់បានលាក់ខ្លួននៅតំបន់ទីក្រុង ឬវាលខ្សាច់ ហើយធ្វើការវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០