អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត៥នាក់​ស្លាប់​ក្នុងការ​វាយឆ្មក់​របស់​យោធា​អ៊ីរ៉ាក់

0
រូបតំណាង

កងកម្លាំង​អ៊ីរ៉ាក់​និង​យន្តហោះ​កម្លាំងចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​បាន​វាយប្រហារ​លើ​កន្លែង​លាក់ខ្លួនរ​វ​បស់​ក្រុម​ឧទ្ទនៅ​ជិត​រដ្ឋធានី​បា​ដា​ដ​ក្នុងប្រទេស​អ៊ីរ៉ាក់​ដោយបាន​សម្លាប់​ស​មា​ជិ​ក​ឧទ្ទាម​ចំនួន៥នាក់។

យោធា​អ៊ីរ៉ាក់​និយាយ​នៅ​ថ្ងៃអាទិត្យ​ថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចំនួន៥នាក់ និង​សមាជិក​សន្តិសុខ​ចំនួន២នាក់​ស្លាប់​នៅពេលដែល​កងកម្លាំង​អ៊ីរ៉ាក់ និង​យន្តហោះ​កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​បាន​វាយប្រហារ​លើ​កន្លែង​លាក់ខ្លួន​របស់​ក្រុម​ឧទ្ទាម IS នៅ​ជិត​រដ្ឋធានី​បា​កដាដ​របស់​ប្រទេស​អ៊ីរ៉ាក់។

ការិយាល័យ​សារព័ត៌​មាននៃ​បញ្ជាការ​ប្រតិបត្តិ​ការរួម​អ៊ីរ៉ាក់ (JOC) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា កងកម្លាំង​អ៊ីរ៉ាក់​ដែលមាន​ទំនាក់ទំនង​ជាមួយ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​បាន​ឡោមព័ទ្ធ​កន្លែង​លាក់ខ្លួន​របស់​សមាជិក​ឧទ​ម្ទា​ម​ IS ចំនួន៥នាក់​នៅក្នុង​ភូមិ​មួយ​ដែល​ស្ថិតនៅ​ភាគ​និរតី​នៃ​ទីក្រុង​បា​ដា​ដ។

សេចក្តីថ្លែងការណ៍​បន្ថែ​ម​ទៀតថា កងទ័ព​ដែល​គាំទ្រ​ដោយ​យន្តហោះ​ចម្បាំង​ចម្រុះ​អន្តរជាតិ​អាច​សម្លាប់​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចំនួន៤នាក់ ខណៈដែល​អ្នក​បំផ្ទុះ​ទី៥បាន​បំផ្ទុះ​ខ្លួនឯង និង​សម្លាប់​មន្ត្រី​ចំនួន០១នាក់ និង​ទាហាន​ចំនួន០១នាក់។

ការ​វាយឆ្មក់​នោះបាន​កើតឡើង​នៅពេលដែល​ក្រុម​សកម្មប្រយុទ្ធ IS ជ្រុលនិយម​បាន​បង្កើន​ការវាយប្រហារ​របស់ខ្លួន​ទៅលើ​កងកម្លាំង​សន្តិសុខ​រួមទាំង​កងកម្លាំង Hashd Shaabi និង​ជន​ស៊ីវិល​នៅក្នុង​ខេត្ត Sunni ដែល​គ្រប់គ្រង​ដោយ​អតីត​រដ្ឋ​អ៊ីស្លាម។ ការវាយប្រហារ​ទាំងនោះ​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់ និង​របួស​ចំនួន​រាប់សិប​នាក់។

សូម​រំលឹក​ផងដែរ​ថា ស្ថានភាព​សន្តិសុខ​នៅ​ប្រទេស​អ៊ីរ៉ាក់​មាន​ភាពប្រសើរឡើង​វិញ​ចាប់តាំងពី​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​បាន​កម្ចាត់​សមាជិក​ក្រុម​សកម្មប្រយុទ្ធ IS នៅ​ទូទាំងប្រទេស​នៅ​ចុងឆ្នាំ២០១។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​សមាជិក IS នៅ​សេសសល់​បាន​លាក់ខ្លួន​នៅ​តំបន់​ទីក្រុង ឬ​វាល​ខ្សាច់ ហើយ​ធ្វើការ​វាយឆ្មក់​ជា​ញឹកញាប់​ប្រឆាំងនឹង​កម្លាំង​សន្តិសុខ និង​ជន​ស៊ីវិល។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here