ការគប់គ្រាប់បែក ចូលស្ថានទូតគុយបានៅប៉ារីស

0

យោងតាមរបាយការណ៍បានឱ្យដឹងថា គ្រាប់បែកសាំងត្រូវបានគេគប់ចូលក្នុងស្ថានទូតគុយបានៅរដ្ឋធានីប្រទេសបារាំង។

ក្រសួងការបរទេសគុយបា បានចេញផ្សាយខ្សែរអាត់នៃការវាយប្រហារ បានបង្ហាញអំពីស្រាម៉ូឡូតូវត្រូវបានគេគប់ពីកន្លែងចតរថយន្តចូលក្នុងបរិវេណទ្វាចូលស្ថានទូតកាលពីយប់ថ្ងៃច័ន្ទ។

ជាមួយនេះស្ថានទូតគុយបាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់បែកសាំងមានចំនួន៣គ្រាប់ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ២នាក់គប់ចូលក្នុងបរិវេណស្ថានទូត។

ទន្ទឹមនឹងនេះក្រសួងការបរទេសបារាំង បានថ្កោលទោសការវាយប្រហារនេះ និងនិយាយថាវាជាការស៊ើបអង្កេតស្វែងរកអ្នកទទួលខុសត្រូវចំពោះហេតុការណ៍ដ៏អាក្រកមួយនេះ៕

ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here