ព័ត៌មាន និងដំណឹងថ្មីៗ
ភេរវករ២២នាក់ស្លាប់ក្នុងប្រតិបត្តិការយោធានៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន
ប្រទេសប៉ាគីស្ថាន៖ កម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករ២២នាក់ក្នុងអំឡុងប្រតិបត្តិការដែលផ្អែកលើព័ត៌មានស៊ើបការណ៍ នៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមយោធានិយាយកាលពីថ្ងៃអង្គារ។
អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការនេះគឺត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ក្នុងតំបន់ស្ហេវ៉ា នៅស្រុកណ័ស វ៉ារ៉ីស្ថាន បន្ទាប់ពីទទួលបានរបាយការណ៍ស្តីពីវត្តមានរបស់ក្រុមភេរវករ។
សេចក្តីថ្លែងការណ៍មានខ្លឹមសារថា អំឡុងពេលមានការបាញ់គ្នាយ៉ាងខ្លាំងក្លាក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កងទ័ពបានចូលទៅដល់ទីតាំងរបស់ក្រុមភេរវករ និងបានសម្លាប់សមាជិករបស់ពួកគេ២២នាក់។
អាវុធ និងគ្រាប់រំសេវជាច្រើនត្រូវបានរឹបអូសពីក្រុមភេរវករដែលត្រូវបានសម្លាប់ ពួកគេធ្លាប់មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារជាច្រើននៅក្នុងតំបន់ នេះបើតាមប្រភព ISPR។
ខាងយោធាបានបញ្ជាក់ថា ពួកភេរវករបានប្រើប្រាស់ប្រជាជនក្នុងស្រុកជាខែលការពារដើម្បីធានាឲ្យមានការឆ្លងកាត់ដោយសុវត្ថិភាព ហើយយោធាក៏បានចាត់ទុកសកម្មភាពនេះជារឿងគួរឲ្យថ្កោលទោស។
សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ប្រតិបត្តិការសម្អាតគឺកំពុងបន្តនៅក្នុងតំបន់ដើម្បីកម្ចាត់ពួកភេរវករដែលនៅសេសសល់៕
ប្រភព...
សកម្មភាព
ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាន...
រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨...
ព័ត៌មានអន្តរជាតិ
ភេរវករ២២នាក់ស្លាប់ក្នុងប្រតិបត្តិការយោធានៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន
ប្រទេសប៉ាគីស្ថាន៖ កម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករ២២នាក់ក្នុងអំឡុងប្រតិបត្តិការដែលផ្អែកលើព័ត៌មានស៊ើបការណ៍ នៅខេត្តខាយប័រ ផាកថុនវ៉ា...
មនុស្ស៧១នាក់ត្រូវបានចាប់ខ្លួនក្នុងប្រតិបិត្តការនៅតួកគី
ប្រទេសតួកគី៖ ក្រសួងមហាផ្ទៃបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភាថា...
ភេរវករ៤នាក់ស្លាប់ក្នុងប្រតិបត្តិការនៅក្នុងប្រទេសប៉ាគីស្ថាន
ប្រទេសប៉ាគីស្ថាន៖ ប្រភពសន្តិសុខបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា...


























