ក្បួនដង្ហែថ្ងៃបុណ្យអ៊ីស្ទើរសាន់ដេ របស់គណបក្សសាធារណរដ្ឋត្រូវបានស៊ើបអង្កេតដោយប៉ូលិស

0

យោងតាមប្រភពច្បាស់ការណ៍បានឱ្យដឹងថា ប៉ូលិសបានបើកការស៊ើបអង្កេតលើបទល្មើសឧក្រិដ្ឋកម្មដែលសង្ស័យនៅអំឡុងពេលក្បួនថ្ងៃបុណ្យអ៊ីស្ទើរសាន់ដេ របស់គណបក្សសាធារណរដ្ឋ នៅលើផ្លូវហ្វល ក្នុងភាគខាងលិចទីក្រុងបេលហ្វេស។

ភ្នាក់ងារសារព័ត៌មានយល់ថាក្បួនដង្ហែរដែលត្រូវបានជូនដំណឹងត្រូវបានរៀបចំឡើងដោយគណបក្សសង្គមនិយមសាធារណរដ្ឋអៀរឡង់ (IRSP)។
ការដង្ហែរក្បួនចាប់ផ្តើមនៅឧទ្យានដុនវិល ដែលមិនមែនក្បួនដង្ហែទៅកាន់ទីបញ្ចុះសពមីលថោននោះទេ។

ប៉ូលិសដែលបានចូលរួមក្នុងក្បួនដង្ហែរបាននិយាយថាការស៊ើបអង្កេតរបស់ពួកគេគឺផ្អែកទៅលើភស្តុតាងដែលប្រមូលបាន។
ឥឡូវនេះ វីដេអូនឹងត្រូវបានពិនិត្យដោយភ្នាក់ងារប៉ូលិសអៀរឡង់ខាងជើង (PSNI)។

ជា​នីតិវិធី​ធម្មតា ប៉ូលិសនឹងធ្វើរបាយការណ៍​មួយ​ទៅកាន់​គណៈកម្មការ​ក្បួន​ដង្ហែអំពីហេតុការណ៍នេះ៕

ប្រភពព័ត៌មាន BBC ចុះថ្ងៃទី១៨ ខែមេសា​ ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here