ក្រុមហ៊ុន Emsisoft បញ្ចេញ Decryptor សម្រាប់ជួយជនរងគ្រោះដោយសារមេរោគ AstraLocker និង Yashma ransomware

0

ក្រុមហ៊ុនសុវត្ថិភាព  Emsisoft ដែលមានមូលដ្ឋាននៅក្នុងប្រទេសនូវែលសេឡង់បានបញ្ចេញនូវ Decryption Tool ដើម្បីជួយជនរងគ្រោះដោយសារតែមេរោគ  AstraLocker និង Yashma ransomware ដើម្បីទាញយកនូវ Files ត្រឡប់មកវិញដោយមិនចាំបាច់បង់ប្រាក់លោះនោះទេ។

សម្រាប់ Tool ឥតគិតថ្លៃនេះគឺអាចធ្វើការដោនឡូតបានតាមរយៈ Servers របស់ក្រុមហ៊ុន Emsisoft ហើយវាអនុញ្ញាតអោយអ្នកអាចធ្វើការ Recover ទៅលើ encrypted files វិញបានយ៉ាងងាយស្រួល។ ក្រុមហ៊ុន  Emsisoft និយាយថា​ “សូមប្រាកដថាអ្នកបានប្លុកទៅលើ malware ចេញពីប្រព័ន្ធ system របស់អ្នក ឬវានឹងធ្វើការបិទនូវ system ឬ encrypted files របស់អ្នកទាំងស្រុង។”

សម្រាប់ ransomware decryptor អនុញ្ញាតអោយអ្នកអាចធ្វើការរក្សាទុកនូវ files encrypted បាន។ ក្រុមហ៊ុន Emsisoft និយាយថា “AstraLocker decryptor នេះគឺប្រើប្រាស់នូវ .Astra ឬ .babyk extension ហើយក្រុមហ៊ុនបានបញ្ចេញនូវ 8 Keys ។ Yashma decryptor គឺប្រើប្រាស់នូវ .AstraLocker ឬ  .[a-z0-9]{4} extension ហើយក្រុមហ៊ុនបានបញ្ចេញនូវ 3 Keys ។” ក្រុមហ៊ុន Emsisoft ណែនាំអោយជនរងគ្រោះ AstraLocker និង  Yashma ដែលប្រព័ន្ធ systems ស្ថិតនៅក្រោមការ compromised តាមរយៈ  Windows Remote Desktop ធ្វើការផ្លាស់ប្តូរនូវ passwords សម្រាប់គណនី Accounts អ្នកប្រើប្រាស់ទាំងអស់ និងមើលទៅលើ local accounts  ដែលប្រហែលជាប្រតិបត្តិករចែកចាយមេរោគអាចនឹងបន្ថែមចូលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here