ក្រុមហ៊ុនសុវត្ថិភាព Emsisoft ដែលមានមូលដ្ឋាននៅក្នុងប្រទេសនូវែលសេឡង់បានបញ្ចេញនូវ Decryption Tool ដើម្បីជួយជនរងគ្រោះដោយសារតែមេរោគ AstraLocker និង Yashma ransomware ដើម្បីទាញយកនូវ Files ត្រឡប់មកវិញដោយមិនចាំបាច់បង់ប្រាក់លោះនោះទេ។
សម្រាប់ Tool ឥតគិតថ្លៃនេះគឺអាចធ្វើការដោនឡូតបានតាមរយៈ Servers របស់ក្រុមហ៊ុន Emsisoft ហើយវាអនុញ្ញាតអោយអ្នកអាចធ្វើការ Recover ទៅលើ encrypted files វិញបានយ៉ាងងាយស្រួល។ ក្រុមហ៊ុន Emsisoft និយាយថា “សូមប្រាកដថាអ្នកបានប្លុកទៅលើ malware ចេញពីប្រព័ន្ធ system របស់អ្នក ឬវានឹងធ្វើការបិទនូវ system ឬ encrypted files របស់អ្នកទាំងស្រុង។”
សម្រាប់ ransomware decryptor អនុញ្ញាតអោយអ្នកអាចធ្វើការរក្សាទុកនូវ files encrypted បាន។ ក្រុមហ៊ុន Emsisoft និយាយថា “AstraLocker decryptor នេះគឺប្រើប្រាស់នូវ .Astra ឬ .babyk extension ហើយក្រុមហ៊ុនបានបញ្ចេញនូវ 8 Keys ។ Yashma decryptor គឺប្រើប្រាស់នូវ .AstraLocker ឬ .[a-z0-9]{4} extension ហើយក្រុមហ៊ុនបានបញ្ចេញនូវ 3 Keys ។” ក្រុមហ៊ុន Emsisoft ណែនាំអោយជនរងគ្រោះ AstraLocker និង Yashma ដែលប្រព័ន្ធ systems ស្ថិតនៅក្រោមការ compromised តាមរយៈ Windows Remote Desktop ធ្វើការផ្លាស់ប្តូរនូវ passwords សម្រាប់គណនី Accounts អ្នកប្រើប្រាស់ទាំងអស់ និងមើលទៅលើ local accounts ដែលប្រហែលជាប្រតិបត្តិករចែកចាយមេរោគអាចនឹងបន្ថែមចូលផងដែរ៕