ផ្លេតហ្វម Roblox កំពុងតែណែនាំមុខងារសុវត្ថិភាពថ្មីសម្រាប់ក្មេងក្រោមអាយុ ១៣ឆ្នាំ បើយោងតាមការរិះគន់ទៅលើរបៀបដែលកម្មវិធីអាចការពារអ្នកប្រើប្រាស់ដែលមានអាយុនៅក្មេងវ័យ។ផ្លេតហ្វមហ្គេមអនឡាញហ្រ្វីដែលមានអ្នកប្រើប្រាស់ប្រមាណជា ៧០លាននាក់នៅទូទាំងពិភពលោក អនុញ្ញាតឱ្យអ្នកលេងហ្គេមបង្កើតហ្គេមផ្ទាល់ខ្លួន និងលេងហ្គេមដែលបង្កើតដោយអ្នកដទៃ។ ផ្លេតហ្វមនេះពេញនិយមខ្លាំងនៅក្នុងចំណោមក្មេងៗ ប៉ុន្តែអ្នកខ្លះបានត្អូញត្អែរថា ពួកគេត្រូវបានបង្ហាញ (Exposed) ទៅកាន់មាតិកាដែលមានគ្រោះថ្នាក់ នៅលើគេហទំព័រ។ ចាប់តាំងពីថ្ងៃទី០៣ ខែធ្នូ អ្នកបង្កើតហ្គេមនឹងត្រូវបានស្នើសុំឱ្យប្រាប់ថាតើហ្គេមរបស់ពួកគេសាកសមសម្រាប់ក្មេងក្រោមអាយុ ១៣ឆ្នាំលេងដែរឬទេ? ប្រសិនបើមិនគោរពតាមគោលការណ៍នោះទេ ហ្គេមរបស់ពួកគេនឹងត្រូវបានបិទ (Blocked) ចោលសម្រាប់អ្នកលេងដែលមានអាយុ ១២ឆ្នាំ ឬក្មេងជាងនេះ។
កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ក្មេងក្រោមអាយុ ១៣ឆ្នាំក៏ត្រូវបានហាមប្រាមមិនឱ្យប្រើប្រព័ន្ធបណ្តាញសង្គម “Social hangouts” ដែលអ្នកប្រើអាចនិយាយទៅកាន់គ្នាបានតាមរយៈអត្ថបទ (text) និងសម្លេង (voice)។ បទពិសោធន៍នៃការប្រើ Hangout ដូចជាហ្គេមដែល “ប្រធានបទ ឬគោលដៅចម្បង (the Primary Theme or Purpose)” គឺអនុញ្ញាតឱ្យមនុស្សទំនាក់ទំនងគ្នា ជាជាងការដើរតួ ឬសម្តែង (role-playing)។ អ្នកប្រើវ័យក្មេងក៏នឹងអាចប្រើ “free-form 2D user creation” ពីកាលបរិច្ឆេទដដែល ដែលវានិយាយថាគឺជាហ្គេម ដែលអនុញ្ញាតឱ្យអ្នកប្រើគូស (draw) ឬសរសេរនៅក្នុងទម្រង់ 2D នឹងចម្លងការបង្កើតទាំងនោះទៅឱ្យអ្នកប្រើផ្សេងទៀតដោយគ្មានការបង្កើតពេញលេញតាមរយៈ Roblox moderation។ វាត្រូវបានគេជឿថានេះគឺជាគោលបំណងនៃការការពារអ្នកប្រើមិនឱ្យសរសេរ ឬគូសរូបភាព ឬផ្ញើសារមិនសមរម្យដែលពិបាកនឹងកែសម្រួល (moderate)។ ផ្លេតហ្វមនេះនឹងកំណត់ថ្ងៃអនុវត្តនាពេលឆាប់ៗនេះ ប៉ុន្តែផ្លេតហ្វមពេញចិត្តនឹងកិច្ចសហប្រតិបត្តិការរបស់អ្នកក្នុងការជួយឱ្យផ្លេតហ្វម Roblox ក្លាយជាកន្លែងមានសុវត្ថិភាព និងទំនើបសម្រាប់អ្នកប្រើប្រាស់គ្រប់វ័យ បើយោងតាមការបង្ហោះនៅលើគេហទំព័រអ្នកអភិវឌ្ឍ Roblox។
ហានិភ័យដែលធ្លាប់កើតមាន (Potential Risks)៖ បើយោងតាមនិយតករប្រព័ន្ធផ្សព្វផ្សាយ Ofcom, Roblox គឺជាផ្លេតហ្វមហ្គេមពេញនិយមបំផុតនៅក្នុងចក្រភពអង់គ្លេសសម្រាប់កុមារដែលមានអាយុពី ៨ទៅ ១២ឆ្នាំ។ ប៉ុន្តែ វាប្រឈមនឹងការរិះគន់ជុំវិញបញ្ហាការការពាររបស់ខ្លួនសម្រាប់អ្នកប្រើប្រាស់វ័យក្មេង ដោយយុវជនម្នាក់បានប្រាក់សារព័ត៌មាន BBC កាលពីខែឧសភាថា មានជនខិលខូចចូលទៅជិតគាត់តាមរយៈផ្លេតហ្វម Roblox ហើយបានស្នើសុំរូបភាពផ្លូវភេទ (sexual)។ នៅពេលនោះ និយតករផ្នែកសុវត្ថិភាពអនឡាញ Ofcom បានប្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាសម្រាប់ការលាក់ (hide) មាតិកា “អាក្រក់ (toxix)” ពីកុមារ និងបានចេញផ្សាយសេចក្តីព្រាងច្បាប់នៃការអនុវត្ត។ ចាប់តាំងពីពេលនោះមកមានបញ្ហាបន្ថែមទៀតដោយប្រទេសតួកគី បានបិទទាំងស្រុងនូវការចូលទៅកាន់ Roblox នៅក្នុងខែសីហា។ ផ្លេតហ្វម Roblox បានប្រាប់សារព័ត៌មាន BCC នៅក្នុងសន្ទរកថាថា ក្នុងនាមជាក្រុមហ៊ុនដែលមានតម្លាភាពជាមួយសហគមន៍អ្នកអភិវឌ្ឍរបស់យើង យើងត្រូវចែករំលែកព័ត៌មានសំខាន់ៗអំពីការផ្លាស់ប្តូរនាពេលខាងមុខ មុនពេលចាប់ផ្តើមដំណើរការ។ ជាងនេះទៀត ផ្លេតហ្វមកំពុងពង្រឹងប្រព័ន្ធ និងគោលនយោបាយសុវត្ថិភាពរបស់យើងឥតឈប់ឈរ ដែលផ្លេតហ្វមបានដាក់បញ្ចូលនូវការកែលម្អជាង ៣០ នៅឆ្នាំនេះ និងមានច្រើនជាងនេះទៀត។ ប៉ុន្តែ ទោះជាមានការប្រកាសអំពីការផ្លាស់ប្តូរនឹងចាប់ផ្តើមយ៉ាងឆាប់រហ័សក៏ដោយ ក៏វាបាននិយាយថា វានឹងចាប់ផ្តើមអនុវត្តតម្រូវការចាប់ពីឆ្នាំ២០២៥ ទៅ៕
https://www.bbc.com/news/articles/cwy9kry4lvko
ប្រភពព័ត៌មាន៖ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤