ខណៈពេលនៃរដូវរងាចូលមកដល់ ជនខិលខូចបានឆ្លៀតឱកាសឆបោកពលរដ្ឋអង់គ្លេស “ប្រាក់ឧបត្ថម្ភរដូវរងា (Winter Heating Allowance)” និង “ការចំណាយនៃការរស់នៅ (Cost of Living Support)” បើយោងតាមអត្ថបទនៃការឆបោក (scam texts)។យុទ្ធនាការនៃការឆបោកបានធ្វើឱ្យរដ្ឋាភិបាលអង់គ្លេសជួបនូវបញ្ហានាពេលថ្មីៗនេះលើការបញ្ចុះតម្លៃប្រេងឥន្ធនៈរដូវរងាពីអ្នកចូលនិវត្តន៍ប្រមាណ ១០លាននាក់នៅទូទាំងប្រទេសអង់គ្លេស។
មើលទៅដូចគេហទំព័រ GOV.UK ៖ ជនខិលខូចត្រូវបានគេមើលឃើញថា បានផ្ញើសារទៅកាន់អ្នករស់នៅអង់គ្លេសក្នុងសប្តាហ៍នេះជាមួយនឹងអត្ថបទ “ប្រាក់ឧបត្ថម្ភរដូវរងា” ក្លែងក្លាយ ដែលជំរុញឱ្យពួកគេចូលទៅកាន់ Domains ខុសច្បាប់ ដែលប្រមូលព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានទូទាត់ពីអ្នកដែលមិនសង្ស័យ។ ការអភិវឌ្ឍកំពុងតែព្រួយបារម្ភ ដោយសារតែព័ត៌មានថ្មីៗរបស់រដ្ឋាភិបាលអង់គ្លេសផ្លាស់ប្តូរកម្មវិធីទូទាត់ថ្លៃប្រេងឥន្ធនៈក្នុងរដូវរងា ដែលមានគោលបំណងជួយអ្នកដែលត្រូវទទួលប្រាក់សោធននិវត្តន៍ ដែលកើតមុនថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៥៨ ជាមួយនឹងការចំណាយរបស់ពួកគេនៅក្នុងរដូវរងា។ រាល់ឆ្នាំ ក្រសួងការងារ និងប្រាក់សោធននិវត្តន៍អង់គ្លេស (DWP) ផ្តល់នូវការទូទាត់ប្រេងសម្រាប់រដូវរងាដើម្បីជួយមនុស្សចាស់ចូលនិវត្តន៍ជាមួយនឹងការចំណាយ (heating costs)។ ពេលថ្មីៗនេះ បើទោះជា រដ្ឋាភិបាលបានប្រកាសពីគម្រោងកាត់បន្ថយចំនួនអ្នកដែលបំពេញតាមលក្ខខណ្ឌនេះ ដែលមានអ្នកចូលនិវត្តន៍ប្រមាណជា ១,៥លាននាក់ មានការធ្លាក់ចុះដ៏ច្រើនពី ១១,៤លាននាក់ដែលទទួលបានប្រាក់នេះកាលពីឆ្នាំមុន។ សារព័ត៌មាន BleepingComputer បានឃើញសារឆបោក (scam texts) នៅសប្តាហ៍នេះ ដែលបានលួងលោមឱ្យប្រជាជនបំពេញនូវពាក្យស្នើសុំ (application form) ភ្លាមៗ ដើម្បីជៀសវាងការខកខានលើការចំណាយទាំងនេះ។
អត្ថបទមួយបានផ្ញើទៅកាន់ពលរដ្ឋពីលេខទូរស័ព្ទ +44(0) 7908 408671 ព្រមានដល់អ្នកទទួលជាមួយនឹង “សារចុងក្រោយ (last notice)” ឱ្យធ្វើការឆ្លើយតបមុនថ្ងៃទី១២ ខែវិច្ឆិកា ដូច្នេះពួកគេនឹងទទួលបាននូវប្រាក់សម្រាប់ទូទាត់នៅរដូវរងារបស់ពួកគេបានទាន់ពេលវេលា។ អត្ថបទ (text) បញ្ចុះបញ្ចូលអ្នកទទួលឱ្យចុចលើលីងតំណរភ្ជាប់ ដែលនាំអ្នកទទួលទៅកាន់គេហទំព័រមើលទៅដូច GOV.UK។ តំណរភ្ជាប់ URL នោះបាននាំ (forwards) អ្នកទទួលទៅកាន់គេហទំព័រដែលបង្ហោះនៅលើ Domain noticegove.top ដែលបង្ហាញជាគេហទំព័រ GOV.UK នៅលើទូរស័ព្ទដៃ។ ឈ្មោះ Domain រួមមានបញ្ចូលពាក្យដូចជា “notice, gov និង e” ទំនងជាការប៉ុនប៉ងមួយ បើទោះជាមិនបានកែលម្អក្តី ក៏ធ្វើឱ្យវាមើលទៅដូចពិតប្រាកដ។ គេហទំព័តឆបោកទាំងនោះដំបូង មានបំណងលួងលោមអ្នកទទួលឱ្យផ្តល់នូវព័ត៌មានផ្ទាល់ខ្លួន និងក្រោយមកសួររកព័ត៌មាននៃការទូទាត់លម្អិត (payment details)។ គួរឱ្យចាប់អារម្មណ៍ថា ហេគឃ័របានបង្កើតកំហុសបច្ចេកទេសរបស់ខ្លួន (error)។ សារព័ត៌មាន BleepingComputer បានសង្កេតឃើញថាកន្លែងបំពេញ “Cardholder” (Name) នៅលើទូរស័ព្ទដៃទទួលយកតែការបញ្ចូលក្នុងទម្រង់ជាលេខតែប៉ុណ្ណោះដែលដូចជាលេខក្រេឌីតកាត។
Domains ប្រមាណជា ៦០០ត្រូវបានកត់សម្គាល់៖ អ្នកស្រាវជ្រាវសុវត្ថិភាពសាយប័រក៏បានចែករំលែកជាមួយ BleepingComputer នូវបញ្ជី Domains ចំនួន 597 ដែលទាក់ទងនឹងយុទ្ធនាការនៃការឆបោកទាំងនេះ។
យុទ្ធនាការដ៏ឆ្លាតវៃដែលដំណើរការលើទូរស័ព្ទដៃតែមួយគត់៖ គេហទំព័រឆបោកមានភាពឆ្លាតវៃវាបម្រើការឱ្យគេហទំព័រ GOV.UK នៅលើទូរស័ព្ទដៃសម្រាប់ធ្វើអាជីវកម្មខុសច្បាប់។ គោលបំណងនៃការចូលប្រើ noticesgove.top domain ពីកុំព្យូទ័របង្ហាញអ្នកប្រើប្រាស់ជាមួយនឹងអេក្រង់ ដែលនិយាយថា “the domain name ‘noticesgove.top’ is for sale!”។ បណ្តាញអង្គភាពឧក្រិដ្ឋកម្មនៅក្នុងតំបន់ (Regional Organized Crime Unit (ROCU)) របស់ប៉ូលីសចក្រភពអង់គ្លេសបានព្រមានអ្នកចូលនិវត្តន៍ឱ្យប្រុងប្រយ័ត្នចំពោះអត្ថបទ (texts) ឆបោកដែលអះអាងថាជានាយកដ្ឋានរដ្ឋាភិបាល និងផ្តល់ការឧបត្ថម្ភសម្រាប់រដូវរងា។
សារ ឬអត្ថបទឆបោកដែលនិយាយអំពីការឧបត្ថម្ភក្នុងរដូវរងា និងការគាំទ្រផ្សេងទៀតកំពុងត្រូវបានផ្ញើដោយអះអាងថាមកពីនាយកដ្ឋានការងារ ប្រាក់សោធននិវត្តន៍ និងការិយាល័យផ្ទះ (House Office) ដើម្បីព្យាយាមបញ្ឆោតអ្នកទទួល ដែលមិនសង្ស័យឱ្យជឿថាពួកគេនឹងទទួលបានប្រាក់ឧបត្ថម្ភ។ ការឆបោករួមមានលីងតំណរភ្ជាប់ដែលនាំអ្នកប្រើប្រាស់ទៅកាន់គេហទំព័ររដ្ឋាភិបាលក្លែងក្លាយដែលត្រូវបានបង្កើតឡើងសម្រាប់ប្រមូលព័ត៌មានផ្ទាល់ខ្លួន។ សារ ឬអត្ថបទមានផ្ទុកលីងតំណរភ្ជាប់ ដែលអ្នកទទួលប្រហែលជាត្រូវស្នើសុំផ្តល់នូវព័ត៌មានលម្អិតផ្ទាល់ខ្លួន ឬធ្វើការទូទាត់ប្រាក់។ អ្នកប្រើប្រាស់គួរតែជៀសវាងពីការចុចលើតំណរភ្ជាប់ដែលបានរៀបរាប់ខាងលើ និងផ្តល់នូវព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានលម្អិតពីការទូទាត់ប្រាក់។ ការឆបោកបែបនេះអាចត្រូវបានរាយការណ៍ទៅកាន់មជ្ឈមណ្ឌលសុវត្ថិភាពសាយប័រជាតិ (National Cyber Security Center)។ អត្ថបទឆបោកដែលគួរឱ្យសង្ស័យគួរតែផ្ញើទៅ 7726 ដើម្បីរាយការណ៍ទៅកាន់អ្នកផ្តល់សេវាទូរស័ព្ទរបស់អ្នកសម្រាប់ការស៊ើបអង្កេត។ អ៊ីម៉ែលឆបោកអាចត្រូវបានផ្ញើទៅកាន់ [email protected] ។ អ្នកប្រើក៏អាចមានជម្រើសរាយការណ៍ពីការឆបោកទៅកាន់មជ្ឈមណ្ឌល Action Fraud៕
ប្រភពព័ត៌មាន៖ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤