សាជីវកម្មពហុជាតិ Halliburton បានបង្ហាញថាការវាយប្រហាររបស់មេរោគចាប់ជម្រិតខែសីហា ដែលបានបណ្តាលឱ្យខាតបង់ប្រាក់ប្រមាណជា ៣៥លានដុល្លារ បន្ទាប់ពីការលួចចូល បានធ្វើឱ្យក្រុមហ៊ុនបិទ (Shut down) ប្រព័ន្ធ IT និងអតិថិជនក៏ត្រូវបានកាត់ផ្តាច់ (disconnect customers)។
Halliburton គឺជាអ្នកផ្តល់ផលិតផល និងសេវាកម្មសកលទៅឱ្យឧស្សាហកម្មថាមពល ដែលផ្តល់ដំណោះស្រាយសម្រាប់ការស្តុកប្រេង និងឧស្ម័ន (oil and gas reservoirs) រួមមានការរុករក (exploration) ការអភិវឌ្ឍន៍ (development) និងការផលិត (production)។ ក្រុមហ៊ុនប្រតិបត្តិការនៅក្នុងប្រទេស ៧០ ដែលមានបុគ្គលិកចំនួន ៤៨,០០០នាក់ និងរាយការណ៍ពីប្រាក់ចំណូលដែលលើសពី ២៣.០២ពាន់លានដុល្លារ។
នៅក្នុងឯកសារមួយទៅកាន់គណៈកម្មការមូលប័ត្រអាមេរិក (SEC) នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុនបានជូនដំណឹងថាមានក្រុមហេគឃ័របានចូលទៅក្នុងប្រព័ន្ធរបស់សាជីវកម្ម។ នៅក្នុងការឆ្លើយតបចំពោះការលួចចូលនេះ សាជីវកម្ម Halliburton បានបិទដំណើរការហេដ្ឋារចនាសម្ព័ន្ធ IT របស់ខ្លួន ដែលបណ្តាលឱ្យប៉ះពាល់ដល់ប្រតិបត្តិការ (limited operational impact) និងផ្តាច់ប្រព័ន្ធអតិថិជន (system disconnections)។ ពីរបីថ្ងៃក្រោយ សាជីវកម្មបានបង្ហាញថា ក្រុមមេរោគចាប់ជម្រិត RansomHub បានទទួលខុសត្រូវក្នុងការវាយប្រហារលើ Halliburton។ SEC បានបញ្ជាក់ថា ហេគឃ័របានលួចទិន្នន័យពីបណ្តាញរបស់ក្រុមហ៊ុន។
ទោះជាយ៉ាងណា ប្រភេទនៃព័ត៌មាន និងវិសាលភាព (scope) នៃការបំពានទិន្នន័យនៅតែជាកម្មវត្ថុសម្រាប់ការស៊ើបអង្កេតដែលកំពុងបន្ត។ នៅពេលនេះ Halliburton បានថ្លែងថា វាមិនទំនងថាឧប្បត្តិហេតុបានប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ខ្លួននោះទេ និងនៅក្នុងរបាយការណ៍នៃការស្វែងរកប្រាក់ចំណេញត្រីមាសទី៣ ឆ្នាំ២០២៤ ក៏បានបញ្ជាក់ពីការវាយតម្លៃនេះដែរ។ ប្រធានសាជីវកម្មបានថ្លែងថា សាជីវកម្មមានបទពិសោធន៍ប៉ះពាល់ដល់តម្លៃ Share 0.02$ ដោយសារតែយុទ្ធនាការសន្តិសុខសាយប័រខែសីហា និងគ្រោះធម្មជាតិខ្យល់ព្យុះនៅ Gult នៃ Mexico។ ការរំពឹងទុកពេញមួយឆ្នាំរបស់ក្រុមហ៊ុន សម្រាប់លំហូរសាច់ប្រាក់ដោយមិនគិតថ្លៃ និងការប្រគល់សាច់ប្រាក់ទៅម្ចាស់ភាគហ៊ុននៅតែមិនផ្លាស់ប្តូរ និងរំពឹងថាក្រុមហ៊ុននឹងបង្កើនល្បឿននៅក្នុងត្រីមាសទី៤។ ក្រុមហ៊ុនមិនបានបញ្ជាក់ច្បាស់ពីប្រភេទទិន្នន័យដែលត្រូវបានលួចដោយមេរោគចាប់ជម្រិតនោះទេ។ ប្រសិនបើហេគឃ័ររក្សា និងលក់ ឬបើកចំហទិន្នន័យរបស់អតិថិជន Halliburton នាពេលអនាគត ក្រុមហ៊ុនអាចនឹងខាតបង់ ឬត្រូវចំណាយថវិកាបន្ថែមលើសកម្មភាពផ្លូវច្បាប់៕
ប្រភពព័ត៌មាន៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤