ស្លាប់៣នាក់ក្នុងហេតុការណ៍ផ្ទុះឧទ្ធម្ភាគចក្រ

0

Translator

 

Translator

 

ប្រទេសប៉ាគីស្ថាន៖ កងទ័ពជើងទឹកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បុគ្គលិកទ័ពជើងទឹកប៉ាគីស្ថាន ៣នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះឧទ្ធម្ភាគចក្រនៅភាគនិរតីខេត្តប៉ាឡូជីស្ថាន ប្រទេប៉ាគីស្ថាន កាលពីថ្ងៃចន្ទ។

​ក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ឧទ្ធម្ភាគចក្រនេះគឺស្ថិតក្នុងការហ្វឹកហាត់​ជា​ប្រចាំ​ ​ខណៈ​ដែល​វា​មាន​បញ្ហា​បច្ចេកទេសកើតឡើង ហើយបណ្តាលឲ្យផ្ទុះក្នុងស្រុកហ្កាដា។ មនុស្សទាំង ៣នាក់នៅក្នុងយន្តហោះស្លាប់ទាំងអស់ ក្នុងនោះមានមន្ត្រី ២នាក់ និងទាហានម្នាក់។

ប្រតិបត្តិការស៊ើបអង្កេតកំពុងដំណើរក្នុងករណីនេះ។

លោកអាន វ៉ា អុល ហាក កាការ នាយករដ្ឋមន្ត្រីស្តីទីប៉ាគីស្ថានបានសម្តែងនូវការសោកស្តាយចំពោះឧបទ្វហេតុនេះ និងបានចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here