ព័ត៌មាន និងដំណឹងថ្មីៗ
ស្លាប់ប៉ូលិស៣នាក់ក្នុងការវាយប្រហារភេរវកម្មនៅភាគពាយ័ព្យប៉ាគិស្ថាន
ប្រទេសប៉ាគីស្ថាន៖ អាជ្ញាធរមូលដ្ឋានបាននិយាយថា ប៉ូលិស៣នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារភេរវកម្មលើប៉ុស្តិ៍ត្រួតពិនិត្យនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ។
មន្ត្រីប៉ូលិសស្រុក លោក ខាន ហ្សៃ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អ្នកវាយប្រហារបានបាញ់ប្រហារចេញពីលើទួលនៅក្បែរប៉ុស្តិ៍ត្រួតពិនិត្យនៅក្នុងស្រុកហានហ្គូ។ លោកនិយាយថា មន្ត្រី៣នាក់ត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារជាបន្តបន្ទាប់។
លោកបានបន្ថែមថា កម្លាំងប៉ូលិសមួយក្រុមត្រូវបានដាក់ពង្រាយនៅក្នុងតំបន់នោះ ហើយប្រតិបត្តិការរុករកកំពុងដំណើរការ។
លោក សូហាល អាហ្វី្រឌី អភិបាលខេត្តបានថ្កោលទោសចំពោះការវាយប្រហារនេះ ហើយបានណែនាំឲ្យព្យាបាលអ្នករបួសជាបន្ទាន់។ លោកបានប្តេជ្ញាថានឹងនាំខ្លួនអ្នកវាយប្រហារមកកាត់ទោសឲ្យទាល់តែបាន។ កងកម្លាំងសន្តិសុខនៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ស្របពេលដែលការស៊ើបអង្កេតនៅតែបន្ត៕
សកម្មភាព
យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី “គ្មានអ្នកណាទាយបានថា ភេរវកម្មមិនអាចកើតមានលើទឹកដីកម្ពុជានោះទេ កន្លងមកកម្ពុជាធ្លាប់ទទួលការប៉ុនប៉ងជាច្រើនករណី តែកម្ពុជាអាចទប់ស្កាត់ និងបង្ការបានទាន់ពេលវេលា យើងសង្ឃឹមថា វាមិនកើត តែយើងត្រូវត្រៀមលក្ខណៈជាប្រចាំដើម្បីឆ្លើយតបទៅនឹងសេណារឺយ៉ូ ឫយថាហេតុអាក្រក់ណាមួយកើតឡើង”។
ក្នុងយុទ្ធសាស្ត្របង្ការទប់ស្កាត់ដេីម្បីកម្ពុជាគ្មានភេរវកម្ម នាព្រឹកថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥...
ព័ត៌មានអន្តរជាតិ
ស្លាប់ប៉ូលិស៣នាក់ក្នុងការវាយប្រហារភេរវកម្មនៅភាគពាយ័ព្យប៉ាគិស្ថាន
ប្រទេសប៉ាគីស្ថាន៖ អាជ្ញាធរមូលដ្ឋានបាននិយាយថា ប៉ូលិស៣នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារភេរវកម្មលើប៉ុស្តិ៍ត្រួតពិនិត្យនៅខេត្តខាយប័រ...
ភេរវករដែលគេតាមចាប់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការនៅភាគពាយ័ព្យប៉ាគីស្ថាន
ប្រទេសប៉ាគីស្ថាន៖ ភេរវករម្នាក់ដែលគេតាមចាប់ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នា នៅខេត្តខាយប័រ ផាកថុនវ៉ា...
តួកគីចាប់ខ្លួនជនសង្ស័យ IS ១៤នាក់ពីបទរៀបគម្រោងវាយប្រហារភេរវកម្ម
ប្រទេសតួកគី៖ កាលពីថ្ងៃពុធប៉ូលិសតួកគីឃុំខ្លួនបុគ្គល១៤នាក់ដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ដោយចោទប្រកាន់ថាទិញគ្រឿងផ្ទុះ...
























