នាព្រឹកថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក នៅលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ល.គ.ជ.ប.ភ. (ក្បាលថ្នល់) ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ. បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ដើម្បីពិនិត្យលើ៖
១. បូកសរុបរបាយការណ៍ប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២៦
២. ការពិនិត្យលើខ្លឹមសារសេចក្ដីព្រាងចុងក្រោយ សៀវភៅរបាយការណ៍របស់ ល.គ.ជ.ប.ភ. ឆ្នាំ២០២៥
៣. ការពិនិត្យលើសេចក្ដីព្រាងខ្លឹមសារស្លាយសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម
៤. បញ្ហាផ្សេងៗ























