Thursday, June 4, 2026

ប៉ូលិសហូឡង់ចាប់ខ្លួនជនសង្ស័យពីបទលួចហេគចូលប្រព័ន្ធក្លឹបបាល់ទាត់ Ajax

0

ប៉ូលិសហូឡង់បានចាប់ខ្លួនបុរសម្នាក់អាយុ ៣៥ឆ្នាំពីបទសង្ស័យថាបានហេគចូលប្រព័ន្ធក្លឹបបាល់ទាត់ដ៏ជំនាញ Ajax Amsterdam (AFC Ajax) កាលពីដើមឆ្នាំនេះ។ជនសង្ស័យត្រូវបានចាប់ខ្លួននៅទីក្រុង Buren ហើយត្រូវបានជឿជាក់ថា បានហេគចូលក្នុងប្រព័ន្ធរបស់ក្លឹបបាល់ទាត់ជាច្រើនដង។ ប៉ូលិសបានថ្លែងថា កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់អាយុ ៣៥ឆ្នាំ ពីសាលាក្រុង Buren ពីបទបំពានកុំព្យូទ័រនៅក្លឹបបាល់ទាត់ Amsterdam Ajax។ ប៉ូលិសបាននិយាយថា បុរសនេះត្រូវបានសង្ស័យថាបានលួចចូលប្រព័ន្ធកុំព្យូទ័ររបស់ Ajax ដោយចេតនាជាច្រើនដង។

កាលពីដើមឆ្នាំ២០២៦ ក្លឹបបាល់ទាត់ Ajax ប្រឈមនឹងការបំពានកុំព្យូទ័រ បន្ទាប់ពីជនសង្ស័យបានលួចចូលប្រើប្រព័ន្ធកុំព្យូទ័ររបស់ក្លឹបបាល់ទាត់។ ក្រោយពីប៉ូលិសទទួលបានដំណឹង នាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌបានចាប់ផ្តើមការស៊ើបអង្កេតលើជនសង្ស័យមកពីក្រុង Buren។ ក្លឹប AFC Ajax បានលាតត្រដាងពីឧប្បត្តិហេតុកាលពីចុងខែមីនា ដោយបានថ្លែងថា អ្នកវាយប្រហារបានបំពានលើភាពងាយរងគ្រោះនៅក្នុងប្រព័ន្ធ IT របស់ខ្លួនដើម្បីប្រើប្រាស់ទិន្នន័យដែលជាកម្មសិទ្ធិរបស់បុគ្គលរាប់រយនាក់។

ភាពងាយរងគ្រោះនេះក៏បានអនុញ្ញាតឱ្យជនខិលខូចអាចកែប្រែបំរាមលើបុគ្គលចំនួន ២០នាក់ និងផ្ទេរសំបុត្រដែលបានទិញទៅអ្នកដទៃ។ យោងតាមរបាយការណ៍ RTL Report បានឱ្យដឹងថា បញ្ហាសុវត្ថិភាពដូចគ្នានេះក៏បើកឱ្យមានការចូលប្រើតាមរយៈ APIs និងកូដដែលបានចែករំលែក (Shared Keys) ជាមួយហេគឃ័រដែលបង្ហាញពីរបៀបដែលពួកគេអាចកំណត់ (Reassign) សំបុត្រ VIP ឡើងវិញភ្លាមៗ។ អ្វីដែលគួរឱ្យបារម្ភខ្លាំងនោះគឺពួកគេក៏បានបង្ហាញពីរបៀបដែលពួកគេអាចផ្លាស់ប្តូរកំណត់ត្រាហាមឃាត់ (Stadium Ban Records) ដែលបង្កផលប៉ះពាល់ដល់អ្នកគាំទ្រចំនួន ៥៣៨នាក់។ ក្លឹបបាល់ទាត់ហូឡង់បានដោះស្រាយបញ្ហា (Patch) ទៅលើភាពងាយរងគ្រោះដែលត្រូវបានបំពាននៅក្នុងការវាយប្រហារ រួមទាំងបានជូនដំណឹងទៅកាន់អាជ្ញាធរការពារទិន្នន័យហូឡង់ និងប៉ូលិសអំពីឧប្បត្តិហេតុ។ កាលពីខែកញ្ញា ឆ្នាំ២០២៥ ប៉ូលិសហូឡង់ក៏បានឃាត់ខ្លួនយុវជន២នាក់ ពីបទធ្វើចារកម្មឱ្យរុស្ស៊ីដោយប្រើឧបករណ៍ WiFi ចាប់យកណិតវើកនៅជិតការិយាល័យ Europol និង Eurojust ក៏ដូចជាស្ថានទូតកាណាដាផងដែរ។ នាពេលថ្មីៗនេះ អ្នកស៊ើបអង្កេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុនៅប្រទេសហូឡង់ (FIOD) បានឃាត់ខ្លួនបុរស២នាក់ និងរឹបអូសម៉ាស៊ីនមេ ៨០០គ្រឿងដែលទាក់ទងនឹងក្រុមហ៊ុនបង្ហោះគេហទំព័រ (Web hosting company) មួយ ដែលបានបើកដៃឱ្យមានការវាយប្រហារតាមអ៊ីនធឺណិត ប្រតិបត្តិការជ្រៀតជ្រែក និងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត។

https://www.bleepingcomputer.com/news/security/dutch-police-arrests-suspect-linked-to-ajax-football-club-hack/

ប្រភព Bleepingcomputer ចុះផ្សាយថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here