ថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ល.គ.ជ.ប.ភ. (ក្បាលថ្នល់) ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ. បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក ប្រធាននាយកដ្ឋាន ល.គ.ជ.ប.ភ. ដើម្បីពិនិត្យលើសំណើសុំផ្តល់យោបល់ និងធាតុចូលលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការ បរទេសអាស៊ានលើកទី៥៩






















