Thursday, July 2, 2026

ប៉ូឡូញចាប់ខ្លួនក្រុមហេគឃ័រប្តូរស៊ីម (SIM-swapping) ដែលលួចប្រាក់គ្រីបតូរាប់លាន

0

អាជ្ញាធរប៉ូឡូញបានចាប់ខ្លួនសមាជិកក្រុមឧក្រិដ្ឋកម្មសាយប័រចំនួន៤នាក់ពីបទបំពានលើដៃគូក្រុមហ៊ុនទូរគមនាគមន៍ និងលួចគណនីអ៊ីម៉ែល ដើម្បីធ្វើការវាយប្រហារប្តូរស៊ីម (SIM-swapping)។ប្រតិបត្តិការបង្រ្កាបបានធ្វើឡើងដោយប៉ូលិសការិយាល័យឧក្រិដ្ឋកម្មសាយប័រ (CBZC) ព្រមទាំងមានការគាំទ្រពីភ្នាក់ងារ FBI និងក្រុមស៊ើបអង្កេតសន្តិសុខមាតុភូមិ (HSI) នៅសហរដ្ឋអាមេរិក។ យោងតាមអ្នកស៊ើបអង្កេតបានឱ្យដឹងថា ជនសង្ស័យធ្វើប្រតិបត្តិការវាយប្រហារសាយប័រដើម្បីទទួលបានទិន្នន័យសម្រាប់ប្រើក្នុងការវាយប្រហារប្តូរស៊ីម។

ហេគឃ័របានលួចលេខទូរស័ព្ទ ស្ទាក់ចាប់សារ SMS និងអ៊ីម៉ែលទំនាក់ទំនង ព្រមទាំងចុងក្រោយគ្រប់គ្រងលើគណនីប្តូរប្រាក់គ្រីបតូរបស់ជនរងគ្រោះ។ វាត្រូវបានប៉ាន់ប្រមាណថា ប្រាក់រាប់លានដុល្លារត្រូវបានលួចតាមមធ្យោបាយបែបនេះ ហើយត្រូវបានលាងតាមរយៈបណ្តាញហិរញ្ញវត្ថុចែកចាយ។

ប៉ូលិស CBZC បានប្រកាសថា ការប្រើកម្មវិធី Software និង Social Engineering ដែលជំនាញនោះ ហេគឃ័រអាចទទួលបានសិទ្ធិចូលប្រើហេដ្ឋារចនាសម្ព័ន្ធរបស់អង្គភាព ដែលសហការជាមួយក្រុមហ៊ុនទូរគមនាគមន៍ និងគណនីអ៊ីម៉ែលបុគ្គលិក។ ទិន្នន័យដែលលួចបាននៅក្នុងមធ្យោបាយបែបនេះអាចបើកដំណើរការវាយប្រហារប្តូរស៊ីម ដែលពាក់ព័ន្ធនឹងការចម្លងខុសច្បាប់ (Illegal Cloning) និងគ្រប់គ្រងលើលេខទូរស័ព្ទរបស់ជនរងគ្រោះ។ អាជ្ញាធរប៉ូឡូញបានណែនាំថា ហេគឃ័របានប្រើសកម្មភាពទាំងនេះជាប្រភពចំណូលប្រចាំថ្ងៃ ដោយប្រើគណនីធនាគារចម្រុះឆ្លងកាត់ប្រទេសផ្សេងៗ និងកាបូបប្រាក់ឌីជីថលសម្រាប់ផ្ទេរប្រាក់ដែលបានលួច។ វាត្រូវបានគេប៉ាន់ប្រមាណថា ចំនួនទឹកប្រាក់ដែលត្រូវបានលាងក្នុងលក្ខណៈនេះមានចំនួនរាប់សិបលានប្រាក់ប៉ូឡូញ ដែលមានតម្លៃប្រមាណជា ៥លានដុល្លារផ្អែកលើអត្រាប្តូរប្រាក់បច្ចុប្បន្ន។

ជនល្មើស៤នាក់ដែលត្រូវបានចាប់ខ្លួននោះត្រូវបានឃុំឃាំងរងចាំការកាត់ក្តី ឥឡូវនេះប្រឈមនឹងទោសចូលរួមក្នុងក្រុមឧក្រិដ្ឋជន ដែលមានការរៀបចំលួចចូលទៅក្នុងប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីលួច និងលាងលុយកខ្វក់។ ករណីនេះ ជនល្មើសមានទោសជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ។ បើទោះជា ប៉ូលិស CBZC មិនបានរៀបរាប់ឈ្មោះជនល្មើសក៏ដោយ ក៏ក្រុមស៊ើបអង្កេតឧក្រិដ្ឋកម្ម Blockchain ZachXBT បានកំណត់អត្តសញ្ញាណជនល្មើសម្នាក់នៅក្នុងចំណោមក្រុម Wojtek Kulisz, aka “Merry” ដោយផ្អែកលើរូបភាពដែលអាជ្ញាធរបានបញ្ចេញនៅពេលប៉ូលិសបានវាយឆ្មក់។

https://www.bleepingcomputer.com/news/security/poland-busts-sim-swapping-gang-tied-to-millions-in-crypto-theft/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here