Saturday, July 18, 2026

ប៉ូលិសអេស្បាញចុះបង្រ្កាបក្រុមឆបោកសាយប័រ ១៤០លានអឺរ៉ូ និងចាប់ខ្លួនជនសង្ស័យ ៤រូប

0

ប៉ូលិសអេស្បាញបានចុះបង្រ្កាបក្រុមឧក្រិដ្ឋកម្មសាយប័រ និងការលាងលុយ ដែលមានចំនួនប្រហែល ១៤០លានអឺរ៉ូ (១៦០លានដុល្លារ) នៅក្នុងការវិនិយោគឆបោក និងគ្រប់គ្រងលើអ៊ីម៉ែលអាជីវកម្ម (BEC)។ប៉ូលិសបានចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់នៅប្រទេសអេស្បាញ ប៉ទុយហ្គាល់ និងប៉ាណាម៉ា។ ប៉ូលិសបានពណ៌នាការវាយប្រហារនេះថាជាផែនការកម្រិតធំ ខណៈវាពាក់ព័ន្ធដល់គណនីធនាគារមិនតិចជាង ៨០០ គណនីអាជីវកម្ម ១២០ និងអ្នកសមគំនិតខាងក្រៅចំនួន ៦៧នាក់ដែលបានធ្វើប្រតិបត្តិការជាអ្នកឆបោកប្រាក់។

ប៉ូលិសថ្លែងថា ជនសង្ស័យបានបង្កើត និងគ្រប់គ្រងលើបណ្តាញណិតវើកគណនីធនាគារប្រហែលចំនួន ៨០០ ហើយបានទទួលប្រាក់ឆបោកខុសច្បាប់ក្នុងចំនួនដ៏ច្រើនពីជនរងគ្រោះជាច្រើននាក់។ ភ្លាមនោះ ប្រាក់ទាំងអស់ត្រូវបានបែងចែក និងលាក់បាំងតាមរយៈបណ្តាញណិតវើកដទៃទៀតរបស់គណនីធនាគារ ដោយការបង្កើតខ្សែច្រវាក់នៃប្រតិបត្តិការផ្ទេរប្រាក់ ដែលធ្វើឲ្យប៉ូលិសពិបាកក្នុងការស្វែងរកប្រាក់ទាំងនោះ និងអនុញ្ញាតឱ្យប្រាក់ដ៏ច្រើននោះត្រូវបានលាក់ទុក រួមទាំងបានលាងសម្អាតតាមរយៈគណនីធនាគារ ដែលមាននៅក្នុងប្រទេសទី៣។

ការស៊ើបអង្កេតបានបញ្ជាក់ថា ប្រាក់ចំនួន ៩៤លានអឺរ៉ូ (១០៧លានដុល្លារ) ត្រូវបានបញ្ជូនតាមរយៈបណ្តាញណិតវើក និងភ្ជាប់ប្រាក់ចំនួន ៦១លានអឺរ៉ូ (៦៩,៥លានដុល្លារ) ទៅកាន់ក្រុមផ្សេងទៀត ដែលភ្ជាប់វាជាពិសេសទៅនឹងប្រតិបត្តិការ BEC ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៤។ ប៉ូលិសបានប្រកាសហៅ “CEO Fraud” និង “False-invoice- fraud” នេះថា ជាការចង្អុលបង្ហាញពីការប្រើតិចនិក Social Engineering ដូចជា ការក្លែងបន្លំជានាយកប្រតិបត្តិជាន់ខ្ពស់ និងបង្វែរការទូទាត់ទៅគណនីធនាគារ ដែលគ្រប់គ្រងដោយជនឆបោក។ ការស៊ើបអង្កេតនៅក្នុងប្រតិបត្តិការឧក្រិដ្ឋកម្មបានចាប់ផ្តើម បន្ទាប់ពីប៉ូលិសបានរកឃើញសញ្ញានៃការលាងលុយនៅក្នុងប្រទេសចំនួន ១៩ ដែលពាក់ព័ន្ធក្នុងរឿងនេះ។ បន្ទាប់ពីកំណត់អត្តសញ្ញាណជនសង្ស័យ ប្រតិបត្តិការប៉ូលិសអន្តរជាតិបានរៀបចំដោយមានជំនួយពីក្រុម Interpol និង Europol។

នៅក្នុងបរិបទនេះ ការិយាល័យចំនួន៦ នៅក្នុងទីក្រុង Barcelona, Girona និង Tarragona ក៏ដូចជាទីក្រុង Porto នៅក្នុប្រទេសប៉ទុយហ្គាល់ត្រូវបានវាយឆ្មក់ឆែកឆេរ ហើយជនសង្ស័យម្នាក់ទៀតក៏ត្រូវបានចាប់ខ្លួននៅប្រទេសប៉ាណាម៉ាផងដែរ។ ជនសង្ស័យ ២នាក់ទៀតត្រូវបានចាប់ខ្លួននៅខាងក្រៅប្រទេសអេស្បាញ ប៉ុន្តែបានបន្តប្រតិបត្តិការពីក្នុងប្រទេសរបស់ខ្លួនគាំទ្រដល់ផែនការឧក្រិដ្ឋកម្មសាយប័រនេះ។ ប៉ូលិសបានរឹបអូសកុំព្យូទ័រចំនួន ១៥គ្រឿង និងទូរស័ព្ទ ១៧០គ្រឿង ដោយត្រូវបានគេជឿជាក់ថា ឧបករណ៍ទាំងនេះត្រូវបានប្រើសម្រាប់ប្រតិបត្តិការផ្ទេរប្រាក់បានពីការឆបោករាប់ពាន់លើក។ ជាងនេះទៀត ប្រាក់ចំនួន ៣លានអឺរ៉ូ (៣,៤លានអឺរ៉ូ) នៃប្រតិបត្តិការឆបោកត្រូវបានបង្កកភ្លាមៗ ហើយនឹងត្រូវបញ្ជូនទៅឱ្យជនរងគ្រោះវិញ។ ផ្អែកតាមការស៊ើបអង្កេតបានឱ្យដឹងថា ប៉ូលិសអេស្បាញជឿថា បណ្តាញណិតវើកលាងលុយបច្ចុប្បន្នត្រូវបានបង្រ្កាប ព្រមទាំងប្រតិបត្តិករទាំងអស់ក៏ត្រូវបានចាប់ខ្លួនផងដែរ។

https://www.bleepingcomputer.com/news/security/spanish-police-take-down-140-million-cyber-fraud-ring-arrest-four/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here