Wednesday, August 5, 2026

ក្រុមហ៊ុន Accenture បញ្ជាក់ពីការបំពាន បន្ទាប់ពីហេគឃ័រប្រកាសលក់ទិន្នន័យ

0

ក្រុមហ៊ុនផ្តល់សេវាកម្ម IT ឈ្មោះ Accenture បានបញ្ជាក់ថា ខ្លួនបានរងគ្រោះដោយសារការបំពានសុវត្ថិភាព បន្ទាប់ពីហេគឃ័របានបញ្ជាក់ពីការលួចទិន្នន័យ Source Code និងទិន្នន័យដទៃទៀតពីក្រុមហ៊ុនទំហំ 35GB។ក្រុមហ៊ុន Accenture បន្តថា ក្រុមហ៊ុនបានដឹងពីបញ្ហាដាច់ដោយឡែកនេះ ហើយក៏បានដោះស្រាយបញ្ហានេះ។ ពុំមានផលប៉ះពាល់ដល់ប្រតិបត្តិការ និងការផ្តល់សេវារបស់ក្រុមហ៊ុនទេ។ ក្រុមហ៊ុន Accenture ជាក្រុមហ៊ុនផ្តល់សេវាកម្មដ៏ជំនាញធំមួយ ដែលផ្តល់សេវាប្រឹក្សា បច្ចេកវិទ្យា ក្លោដ (Cloud) វិស្វកម្ម និងផ្តល់សេវាកម្មគ្រប់គ្រងលើអាជីវកម្ម និងរដ្ឋាភិបាលនានានៅទូទាំងសកលលោកផងដែរ។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីហេគឃ័រ 888 បានថ្លែងថា បានលួចទិន្នន័យទំហំ 35GB ពីក្រុមហ៊ុនកាលពីខែកក្កដា និងប្រកាសលក់ទិន្នន័យនៅលើគេហទំព័រឧក្រិដ្ឋកម្មសាយប័រ។ នៅថ្ងៃនេះ ហេគឃ័រកំពុងតែដាក់លក់ទិន្នន័យក្រុមហ៊ុន Accenture ដែលលួចបាន បើយោងតាមការបង្ហោះនៅលើគេហទំព័រទីផ្សារងងឹត។

Forum post attempting to sell stolen Accenture data

នៅខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន Accenture បានរងគ្រោះដោយសារការបំពានទិន្នន័យ ដែលបង្កឱ្យមានការលួចទិន្នន័យ Source Code ទំហំ 35GB។ យោងតាមហេគឃ័របានឱ្យដឹងថា ទិន្នន័យដែលត្រូវបានលួចរួមមាន Source Code, RSA Keys, SSH Keys, Azure PAT (Personal Access Tokens), Azure Storage Access Keys និងឯកសារ Configuration។

ដើម្បីគាំទ្រដល់ការលើកឡើងរបស់ហេគឃ័រ ពួកគេបានចែករំលែករូបភាព Screenshot ដែលបង្ហាញពីការថតចម្លង (Clone) Azure DevOps Repository ឈ្មោះ “121123_AtriasTalentAcademy” ដែលបានបង្ហោះក្រោមឈ្មោះ Accenture.com តែត្រូវបានកែសម្រួល។ ខណៈក្រុមហ៊ុន Accenture បានបញ្ជាក់ពីការបំពាន ក្រុមហ៊ុនមិនបានបញ្ជាក់ពីទំហំ ឬប្រភេទទិន្នន័យ ដែលត្រូវបានលួចនោះទេ។ ក្រុមហ៊ុនក៏មិនបានបង្ហាញពីរបៀបដែលហេគឃ័រលួចចូលដំណើរការ ឬថាតើទិន្នន័យអតិថិជនរងផលប៉ះពាល់ ឬអត់នោះទេ។ ហេគឃ័រដដែលនេះប៉ុនប៉ងលក់ទិន្នន័យបុគ្គលិកក្រុមហ៊ុន Accenture បន្ទាប់ពីការបំពានលើសុវត្ថិភាពដោយភាគីទីបីកាលពីឆ្នាំ២០២៤។ ក្រុមហ៊ុនក៏រងគ្រោះដោយសារការបំពាននៅឆ្នាំ២០២១ដែរ បន្ទាប់ពីក្រុមមេរោគចាប់ជម្រិត LockBit បានលួចទិន្នន័យចេញពីប្រព័ន្ធរបស់ក្រុមហ៊ុន។

https://www.bleepingcomputer.com/news/security/accenture-confirms-breach-after-hacker-offers-stolen-data-for-sale/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here