ស្រុកកូនមុំ៖ ខេត្តរតនគិរី នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈួន ចាន់ថន អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី អនុប្រធាន លេខាធិការដ្ឋាន គ.ជ.ប.ភ. បានអញ្ជើញជាអធិបតីភាព ចុះផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពី “សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម” ដោយមានការអញ្ជើញចូលរួមពីលោក នូ ថេរ អភិបាលស្រុកតំណាងអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាស្រុក នឹងសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរង លោក នាយករដ្ឋបាលសាលាស្រុក លោក លោកស្រីនាយករងរដ្ឋបាលសាលាស្រុក លោកអធិការ/មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទចំណុះឲ្យ អង្គភាពក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកកូនមុំ ៕















